សហរដ្ឋអាមេរិកប្រកាសដកខ្លួនចេញពីអង្គការអន្តរជាតិចំនួន ៦៦
(VOVWORLD) - នាថ្ងៃទី ៧ ខែមករា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយដកសហរដ្ឋអាមេរិកចេញពីអង្គការ ទីភ្នាក់ងារ និងគណៈកម្មាធិការអន្តរជាតិចំនួន ៦៦ ក្នុងនោះ រួមទាំងអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) ដែលគូសសញ្ញាជំហានដកថយយ៉ាងខ្លាំង របស់ទីក្រុងវ៉ាស៊ីនតោនក្នុងកិច្ចសហប្រតិបត្តិការពហុភាគីសកល។
ប្រធានាធិបីអាមេរិក លោក ដូណាល ត្រាំ។ រូបថត៖ REUTERS/Carlos Barria |
យោងតាមសេចក្តីប្រកាសរបស់សេតវិមាន បញ្ជីនេះរួមមានអង្គការក្រៅអង្គការសហប្រជាជាតិចំនួន ៣៥ និងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន ៣១ ដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថា "លែងបម្រើផលប្រយោជន៍របស់សហរដ្ឋអាមេរិកទៀតហើយ"។ ដូច្នេះ សហរដ្ឋអាមេរិកនឹងផ្អាកការចូលរួម និងផ្តល់មូលនិធិដល់អង្គការទាំងនេះ បន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងទូលំទូលាយលើតួនាទីរបស់ខ្លួននៅក្នុងស្ថាប័នអន្តរជាតិទាំងនេះ រួមទាំងស្ថាប័នចំណុះអង្គការសហប្រជាជាតិ។ អង្គការទាំងនេះ ភាគច្រើនទាក់ទងនឹងបញ្ហាអាកាសធាតុ ពលកម្ម និងសង្គម៕