មណ្ឌលកេរ្ត៍ដំណែល Pho Hien ត្រូវបានរៀបចំណាត់ថ្នាក់កេរ្តិ៍ដំណែលជាតិពិសេស

មណ្ឌលកេរ្ត៍ដំណែល Pho Hien ត្រូវបានរៀបចំណាត់ថ្នាក់កេរ្តិ៍ដំណែលជាតិពិសេស - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងដំណាងបណ្ដាក្រសួង ស្ថាប័នមជ្ឈឹម តំបន់ និងប្រជាជនក្នុងខេត្ត Hung Yen ជាច្រើនកុះករបានចូលរួមពិធី

(VOV)_ខេត្ត Hung Yen ( ភាគខាងជើងវៀតណាម) បានរៀបចំ​ពិធីទទួល​ប័ណ្ណ
ចុះបញ្ជីកេរ្តិ៍ដំណែលជាតិពិសេស សំរាប់មណ្ឌលកេរ្ត៍ដំណែល Pho Hien ​និង​បើក
ពិធីបុណ្យវប្បធម៌ប្រជាប្រិយ Pho Hien ​ ឆ្នាំ ២០១៥។ ប្រធាន​រដ្ឋវៀតណាម លោក
 Truong Tan Sang និងដំណាងបណ្ដាក្រសួង ​ស្ថាប័ន​មជ្ឈឹម ​តំបន់ និងប្រជាជនក្នុង
ខេត្ត Hung Yen ជាច្រើនកុះករបានចូលរួមពិធីនេះ​។ ​ថ្លែងមតិ​នៅទីនេះ អនុរដ្ឋមន្ត្រី
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ​លោកស្រី Dang Thi Bich Lien
បានសង្កត់ធ្ងន់ថា៖ មណ្ឌលកេរ្ត៍ដំណែល Pho Hien មិនត្រឹមតែជាកេរ្តិ៍ដំណែលមាន
តំលៃមិនអាចកាត់ថ្លៃបានប៉ុណ្ណោះទេ ថែមទាំង​មានអត្ថន័យអប់រំ​ ​ប្រពៃណី សំរាប់
ជំនាន់ក្រោយៗ រួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍នៅក្នុងនិងក្រៅប្រទេស ខេត្ត
 Hung Yen ត្រូវប្រមូលផ្តុំបង្កើនការឃោសនាអោយ​ប្រជាជន អំពីមោទនភាពស្រុក
កំណើត លាតត្រដាងអនុវត្តក្រុមគំរោងការណ៍​អភិរក្សអោយទាន់ពេលវេលាធ្វើ
អោយ Pho Hien ក្លាយទៅជាទីមកដល់ទេសចរណ៍​គួរអោយទាក់ទាញបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ