មិត្តភក្តិអន្តរជាតិផ្ញើរសេចក្តីជូនពរជាច្រើនដល់វិទ្យុសំឡេងវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៧៥ ឆ្នាំនៃការបង្កើតឡើង

(VOVWORLD) - អគ្គលេខាធិការនៃសមាគមវិទ្យុអាស៊ី-ប៉ាស៊ីហ្វិក (ABU) លោក Javad Mottaghi រួមជាមួយមិត្តភក្តិមកពីស្ថានីយ៍ទូរទស្សន៍ និងវិទ្យុអន្តរជាតិ ដូចជារុស្ស៊ី កូរ៉េខាងត្បូង ឡាវ មីយ៉ាន់ម៉ា ជាដើមបានផ្ញើសេចក្តីជូនពរដល់វិទ្យុសម្លេងវៀតណាម។
មិត្តភក្តិអន្តរជាតិផ្ញើរសេចក្តីជូនពរជាច្រើនដល់វិទ្យុសំឡេងវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៧៥ ឆ្នាំនៃការបង្កើតឡើង - ảnh 1  អគ្គលេខាធិការនៃសមាគមវិទ្យុអាស៊ី-ប៉ាស៊ីហ្វិក (ABU) លោក Javad Mottaghi បានផ្ញើសេចក្តីជូនពរដល់វិទ្យុសម្លេងវៀតណាម

ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃការបង្កើតវិទ្យុសម្លេងវៀតណាម (៧ កញ្ញា ឆ្នាំ១៩៤៥ - ៧ កញ្ញា ឆ្នាំ២០២០) អគ្គលេខាធិការនៃសមាគមវិទ្យុអាស៊ី-ប៉ាស៊ីហ្វិក (ABU) លោក Javad Mottaghi រួមជាមួយមិត្តភក្តិមកពីស្ថានីយ៍ទូរទស្សន៍ និងវិទ្យុអន្តរជាតិ ដូចជារុស្ស៊ី កូរ៉េខាងត្បូង ឡាវ មីយ៉ាន់ម៉ា ជាដើមបានផ្ញើសេចក្តីជូនពរដល់វិទ្យុសម្លេងវៀតណាម។

ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ម៉ុងហ្គោលី ហុងកុងនិងម៉ាកាវ ក៏បានផ្ញើសេចក្តីជូពរដ៏ល្អបំផុតដល់វិទ្យុសម្លេងវៀតណាមក្នុងឱកាសគម្រប់ខួប ៧៥ ឆ្នាំរបស់ខ្លួន ហើយសង្ឃឹមថាវិទ្យុសម្លេងវៀតណាមនឹងបន្តអភិវឌ្ឍន៍ ដើម្បីរួមចំណែកដល់ជោគជ័យរបស់ប្រទេសជាតិ ក៏ដូចពង្រីកតួនាទីដ៏សកម្មរបស់ខ្លួនក្នុងសមាគមវិទ្យុ និងទូរទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងជួយឲ្យសមាជិកផ្សេងៗទៀតនៅក្នុងសមាគមអភិវឌ្ឍកាន់តែច្រើនថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ