មតិសារព័ត៌មានអន្តរជាតិ៖ វៀតណាមត្រៀមខ្លួនជាស្រេចនាំមុខអាស៊ាន

(VOVWORLD) - ក្នុងឱកាសដែលអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោកតូ ឡឹម និងលោកទំទាវភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌូនេស៊ី ទស្សនកិច្ចផ្លូវការនៅលេខាធិការដ្ឋានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដំណើរទស្សនកិច្ចផ្លូវការនៅសិង្ហបុរីចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែមីនា សារព័ត៌មានអន្តរជាតិបានចុះផ្សាយព័ត៌មានជាច្រើនអំពីព្រឹត្តិការណ៍នេះ ដោយវាយតម្លៃថា វៀតណាមត្រៀមខ្លួនជាស្រេចនាំមុខអាស៊ាន។

គេហទំព័រ ThaiPBSworld របស់ស្ថានីយ៍វិទ្យុ-ទូរទស្សន៍សាធារណៈរបស់ថៃបានអត្ថាធិប្បាយថា វៀតណាមកំពុងផ្លាស់ប្តូរយ៉ាងសកម្មនូវវិធីសាស្រ្តការទូតរបស់ខ្លួន ឆ្ពោះទៅរកការក្លាយជាប្រទេសដែលមានលំដាប់ថ្នាក់កណ្តាលនៅឆ្នាំ ២០៤៥។ ក្នុងនាមជាសមាជិកអាស៊ាន វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីនាំមុខប្លុក។

មតិសារព័ត៌មានអន្តរជាតិ៖ វៀតណាមត្រៀមខ្លួនជាស្រេចនាំមុខអាស៊ាន - ảnh 1ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម នៅវិមានប្រធានាធិបតីក្នុងទីក្រុងហ្សាកាតា (រូបថត៖ ថោង ញ៉ឹត/TTXVN)

ក្នុងពេលជាមួយគ្នានោះ គេហទំព័រចិនមួយចំនួនដូចជា៖ Global Times, Knews, Sina, Sohu ... ក៏បានចុះផ្សាយព័ត៌មានអំពីព្រឹត្តិការណ៍នេះ និងបានអត្ថាធិប្បាយថា ដំណើរទស្សនកិច្ចនេះបានពង្រឹងយុទ្ធសាស្ត្រការទូតរបស់វៀតណាមដោយ “យកអាស៊ានជាមជ្ឈមណ្ឌល” ក៏ដូចជាពង្រឹងការតភ្ជាប់ផ្ទៃក្នុងរបស់អាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី។ បណ្តាញទំនាក់ទំនងសង្គមរបស់ចិនដូចជា Weibo និង Wechat ជឿជាក់ថា គោលដៅនៃដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក តូ ឡឹម គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្ទៃក្នុងរបស់អាស៊ាន ដោយផ្តោតសំខាន់ពីរគឺ ការបង្កើនការតភ្ជាប់សេដ្ឋកិច្ច និងសន្តិសុខជាមួយឥណ្ឌូនេស៊ី និងជំរុញកសាងបទប្បញត្តិ ក៏ដូចជាទាក់ទាញការវិនិយោគនៅសិង្ហបុរី។ អត្ថបទលើកឡើងថា ឯកភាពរបស់អាស៊ាន នាំមកនូវផលប្រយោជន៍ និងស្ថិរភាពដល់តំបន់ទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ