មន្ទីរពេទ្យ Bach Mai ត្រូវក្លាយទៅជាមូលដ្ឋានសុខាភិបាលទំនើបកម្រិតតំបន់និងអន្តរជាតិយ៉ាងឆាប់ៗ

មន្ទីរពេទ្យ Bach Mai ត្រូវក្លាយទៅជាមូលដ្ឋានសុខាភិបាលទំនើបកម្រិតតំបន់និងអន្តរជាតិយ៉ាងឆាប់ៗ  - ảnh 1
ប្រធានរដ្ឋ TRuong Tan Sang ថ្លែងមតិក្នុងពិធី (រូបថតៈ baomoi.com)


(VOVworld)-មន្ទីរពេទ្យ Bach Mai ត្រូវក្លាយទៅជាមូលដ្ឋានសុខាភិបាលទំនើប
កម្រិត តំបន់និងអន្តរជាតិយ៉ាងឆាប់រហ័ស។ នេះជាសំណើររបស់ប្រ ធានរដ្ឋ
Truong Tan Sang នៅក្នុងពិធីរំលឹកខួបលើកទី១០៥ នៃទិវាបង្កើត មន្ទីរពេទ្យ
Bach Mai (ឆ្នាំ១៩១១-២០១៦) នាព្រឹកថ្ងៃទី១៩កុម្ភៈនៅទីក្រុង​ ហាណូយ។​នៅ
ក្នុងពិធីនេះ ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា ការពារ ថែរក្សា លើក
កំពស់សុខភាព​អាយុជីវិត រួមចំណែកចូលក្នុងជីវភាព រស់នៅ ប្រកបដោយ
សុភមង្គោលរបស់ប្រជាជន ជាគោលនយោបាយអាទិ ភាពចំបងរបស់បក្សនិង
រដ្ឋ។ ប្រធានរដ្ឋ Truong Tan Sang បានមាន ប្រសាសន៍ថា៖

       “មន្ទីរពេទ្យ Bach Mai ត្រូវបន្តជម្រុញការស្រាវជ្រាវ ទទួលយក និងអនុ វត្តនូវវឌ្ឍនភាពខាងវេជ្ជសាស្ត្រទំនើប លើកកំពស់សមត្ថភាពជំនាញរបស់ វេជ្ជបណ្ឌិតកម្រិតតំបន់និងពិភពលោក។ ខ្ញុំជឿជាក់ថា មន្ទីរពេទ្យ Bach Mai នឹងក្លាយទៅជាមន្ទីរពេទ្យទំនើបមានចរិត្តលក្ខណៈស្មើរនឹងមន្ទីរពេទ្យជឿន លឿនក្នុងតំបន់និងពិភពលោក សក្ដិសមទៅនឹងក្តីស្រឡាញ់និងការជឿទុក
ចិត្តរបស់បក្ស រដ្ឋនិងប្រជាជន”។

       នៅក្នុងពិធីនេះ ប្រធានរដ្ឋ Truong Tan Sang បានប្រគល់គ្រឿង ឥស្សរិយយសឯករាជ្យថ្នាក់ទី៣ជូនមន្ទីរពេទ្យ Bach Mai ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ