មានមនុស្សជាង ១០.០០០ នាក់មកទស្សនាពិធីបុណ្យម្ហូបអាហារអន្តរជាតិ Da Nang ឆ្នាំ​២០១៩

(VOVWORLD) - នាយប់ថ្ងៃទី ៦ ខែមិថុនា ពិធីបុណ្យម្ហូបអាហារអន្តរជាតិ Da Nang ឆ្នាំ ២០១៩ ត្រូវបានបិទបញ្ចប់ដោយមានការទាក់ទាញខ្លាំងបំផុតពីសំណាក់ភ្ញៀវទេសចរនិងប្រជាជនជាច្រើនកុះករ។
មានមនុស្សជាង ១០.០០០ នាក់មកទស្សនាពិធីបុណ្យម្ហូបអាហារអន្តរជាតិ Da Nang ឆ្នាំ​២០១៩ - ảnh 1 ពិធីបុណ្យម្ហូបអាហារអន្តរជាតិ Da Nang ឆ្នាំ២០១៩

តាមរយៈព្រឹត្តិការណ៍នេះ  ទេសចរណ៍ទីក្រុង Da Nang កាន់តែរីកចម្រើននិងនាំ មុខម្ហូបវៀតណាមដោយនិយាយរួម និងទីក្រុង ក្រុង Da Nang និយាយដោយឡែក មានឈ្មោះនៅលើផែនទីម្ហូបអាហារពិភពលោកផងដែរ។ នេះគឺជាលើកដំបូងដែល ទីក្រុង Da nang រៀបចំឡើងពិធីបុណ្យម្ហូបអាហារអន្តរជាតិ ដែលបានទាក់ទាញភ្ញៀវទេសចរនិងប្រជាជន ជាង ១ ម៉ឺននាក់ ដើម្បីមកភ្លក់មុខម្ហូបនានា។ ក្នុងរយៈពេល ៥ ថ្ងៃនៃព្រឹត្តិការណ៍នេះ ពិធីបុណ្យម្ហូបអាហារអន្តរជាតិ Da Nang  ឆ្នាំ ២០១៩ បានប្រព្រឹត្តទៅដោយមានសកម្មភាពគួរអោយចាប់អារម្មណ៍ជាច្រើន ដូចជាការទស្សនាកម្សាន្ត ទិញម្ហូបនៅផ្សារ Con និងកម្មវិធីជួបប្រាស្រ័យគ្នាធ្វើចម្អិនម្ហូបដោយមានការចូលរួមពីប្រធានសមាគមមេចុងភៅពិភពលោក លោក Thomas Andreas Gugler ជាជដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ