មានសកម្មភាពដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើននៅក្នុងពិធីបុណ្យ “ឯកភាពប្រទេសជាតិ“

(VOVWORLD) - ក្នុងឱកាសអបអរសាទរទិវារំដោះភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសា) ឆ្នាំនេះខេត្ត Quang Tri នឹងរៀបចំពិធីបុណ្យ “ឯកភាពប្រទេសជាតិ» ។ 
មានសកម្មភាពដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើននៅក្នុងពិធីបុណ្យ “ឯកភាពប្រទេសជាតិ“ - ảnh 1រូបថតឧទាហរណ៍ ៖ ពិធីបង្ហូតទង់ជាតិ (ប្រភព៖ VOV)

ពិធីបុណ្យ “ឯកភាពប្រទេសជាតិ»   នឹងប្រព្រឹត្តទៅដោយមានសកម្មភាពជាច្រើនដូចជា៖ ពិធីអុជធូបទានគោរពវិញ្ញាក្ខ័ន្ធដល់វីរបុរសនិងយុទ្ធជនពលី ដែលគ្រោងនឹងធ្វើឡើងនៅរសៀលថ្ងៃទី ២៩ ខែមេសានៅឈាបនដ្ឋានយុទ្ធជនពលីជាតិ Truong Son និងផ្លូវលេខ៩ កំពែងបុរាណ Quang Tri និងតំបន់រក្សាទុកអនុស្សាវរីយ៍ លោកអគ្គលេខាបក្ស Le Duan ជាដើម។  លោក Do Van Binh នាយកមន្ទីរវប្បធម៍កីឡានិងទេសចរណ៍ខេត្ត Quang Tri បានមានប្រសាសន៍ថា៖

«ឆ្នាំនេះមានចំណុចថ្មី ពោលគឺមានការរៀបចំសកម្មភាពក្នុងពិធីបុណ្យឯកភាពប្រទេសជាតិដោយតភ្ជាប់ការបើកសម្ពោធរដូវទេសចរណ៍កោះសមុទ្រឆ្នាំ ២០២១ ជាមួយនឹងសកម្មភាពជាបន្តបន្ទាប់ ដើម្បីបង្កើតផលិតផល និងការទាក់ទាញភ្ញៀវទេសចរផងដែរ។ នៅថ្ងៃទី ៣០ ខែមេសា នៅឯកេរ្តិ៍ដំណែល Hien Luong – Ben Hai នឹងប្រព្រឹត្តទៅពិធីបង្ហូតទង់ជាតិ និងការសំដែងសិល្បៈប្រពៃណី ព្រមទាំងសកម្មភាពជាច្រើនទៀតក៏នឹងត្រូវបានធ្វើឡើងផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ