មនុស្សចំនួន៤នាក់ត្រូវស្លាប់និង២នាក់ទៀតត្រូវបាត់ខ្លួនក្នុងខ្យល់ព្យុះ RAMMASUN

(VOV)_ មនុស្សចំនួន៤នាក់ត្រូវស្លាប់និង២នាក់ទៀតត្រូវបាត់ខ្លួនក្នុងខ្យល់​ព្យុះ​
 Rammasun ។ នេះគឺជាព័ត៍មានដែលបាននាំចេញ នៅក្នុងកិច្ចប្រជុំ​ របស់​គណៈ កម្មាធិការបង្ការនិងទប់ទល់ខ្យល់ព្យុះទឹកជំនន់មជ្ឈឹម នៅរដ្ឋធានី​ហាណូយ។ 
Quang Ninh ជាតំបន់ដែលត្រូវរងឥទ្ធិពលខ្លាំងក្លាបំផុតអំពី​ហេដ្ឋារចនាសម្ព័ន្ធ។ នាបច្ចុប្បន្ន មិនទាន់មានការស្ថិតិអំពីផ្ទៃដីដាំស្រូវ និងដំណាំត្រូវលិចទឹកដោយ
ខ្យល់ព្យុះបណ្ដាលឡើងទេ។

មនុស្សចំនួន៤នាក់ត្រូវស្លាប់និង២នាក់ទៀតត្រូវបាត់ខ្លួនក្នុងខ្យល់ព្យុះ RAMMASUN - ảnh 1
ខ្យល់​ព្យុះ​ Rammasun

        នៅកិច្ចប្រជុំនេះ បណ្ដាសមាជិកខុទ្ធកាល័យអចិន្ត្រៃយ៍  គណៈកម្មាធិការ​បង្ការនិងទប់ទល់ខ្យល់ព្យុះទឹកជំនន់មជ្ឈឹម ចាត់ទុកថា៖ ការងារសំខាន់បំផុត​នាសព្វថ្ងៃនោះគឺត្រូវប្រមូលផ្តុំតាមដានភ្លៀងនិងទឹកជំនន់នៅលើទន្លេនានា
ដើម្បីដោះស្រាយបញ្ហាដែលកើតមានឡើងអោយទាន់ពេលវេលាដែរ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ