មនុស្សជាង ៦ ពាន់នាក់បានហូរចូលអ៊ីតាលីនិងក្រិកក្នុងរយៈពេល ៣ ថ្ងៃកន្លងទៅ

មនុស្សជាង ៦ ពាន់នាក់បានហូរចូលអ៊ីតាលីនិងក្រិកក្នុងរយៈពេល ៣ ថ្ងៃកន្លងទៅ - ảnh 1
មនុស្សជាង ៦ ពាន់នាក់បានហូរចូលអ៊ីតាលីនិងក្រិកក្នុងរយៈពេល ៣ ថ្ងៃកន្លងទៅ (Image: VNA)


(VOVworld) – អង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) នាថ្ងៃទី​ ១៥ មេសា បានឲ្យ
 ដឹងថា៖ ជនចំណាកស្រុកចំនួន ៦ ពាន់នាក់បានឆ្លងសមុទ្រមេឌីទេរ៉ាណេទៅកាន់
 អ៊ីតាលីនិងក្រិកក្នុងរយៈពេល ៣ ថ្ងៃ កន្លងទៅ ព្រមទាំង ព្រមានអំពីរលកជន
 ភៀសខ្លួនហូរទៅប្រទេសអឺរ៉ុបស្ថិតតាមបណ្តោយខ្សែព្រំដែនជាមួយតំបន់សមុទ្រ
 នេះនឹងបន្តកើនឡើងដោយសារអាកាសធាតុកំពុងក្តៅឡើងៗ។ តាមអ្នកនាំពាក្យ
 របស់ IOM លោក Joel Millman បានឲ្យដឹងថា៖ ជនចំណាកស្រុកភាគច្រើនមក
ពីលីប៊ី តំបន់ប៉ែកខាងត្បូងវាលខ្សាច់សាហារ៉ា តំបន់ស្នែងអាហ្វ្រិក ជាពិសេគឺ
ប្រទេស Eritrean។ លោក  Millman  បានសង្កត់ធ្ងន់ថា៖ គ្មានភ័ស្តុតាងណាមួយ
ដែលបង្ហាញថា៖​ ជនចំណាកស្រុកហូរទៅអ៊ីតាលីដែលកំពុងកើនឡើងនាពេល
ថ្មីៗនេះទាក់ទិនដល់កិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុប EU និងទួរគីឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ