មនុស្សយ៉ាងតិចបំផុតចំនួន ៣ រយនាក់រងរបួសក្នុងការផ្ទុះឧស្ម័ន្ធដុតនៅតៃវ៉ាន់


មនុស្សយ៉ាងតិចបំផុតចំនួន ៣ រយនាក់រងរបួសក្នុងការផ្ទុះឧស្ម័ន្ធដុតនៅតៃវ៉ាន់ - ảnh 1
មនុស្សយ៉ាងតិចបំផុតចំនួន ៣ រយនាក់រងរបួសក្នុងការផ្ទុះឧស្ម័ន្ធដុតនៅតៃវ៉ាន់ (Image: VNA)

(VOVworld) – ការផ្ទុះឧស្ម័ន្ធដុតបានកើតមានឡើងនាព្រឹកព្រលឹមថ្ងៃទី ១
សីហា នៅទីក្រុង Kaohsiung ភាគខាងត្បូងតៃវ៉ាន់របស់ចិនដែលធ្វើឲ្យមនុស្ស
យ៉ាងតិចបំផុត ចំនួន ២០ នាក់ត្រូវស្លាប់និង ២៧០ នាក់រងរបួស។ រដ្ឋអំណាច
ក្នុងតំបន់បានឲ្យដឹងថា៖ បរិមាណជនរងគ្រោះអាចកើនឡើងថែមទៀតដោយ
សារការផ្ទុះបានធ្វើឲ្យខ្សែជាច្រើនត្រូវស្រុតដែលអាចបង្កគ្រោះថ្នាក់ដល់
ប្រជាជន។ ទេសាភិបាលទីក្រុង Kaohsiung លោក Chen Chu បានឲ្យដឹងថា៖ នេះគឺជាការផ្ទុះឧស្ម័ន្ធដុតដ៏ធ្ងន់ធ្ងរបំផុតនៅតៃវ៉ាន់  ក្នុងរយៈពេល ១០ ឆ្នាំក
ន្លងមក។ ការងារជួយសង្គ្រោះ ក៏ដូ​ចជា ការជំលៀសប្រជាជន ក្នុងតំបន់គ្រោះថ្នាក់កើតមានឡើងកំពុងបានអនុវត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ