មូលហេតុនៃការផ្ទុះនាវាមុជទឹក INS Sindhurakshak

មូលហេតុនៃការផ្ទុះនាវាមុជទឹក INS Sindhurakshak  - ảnh 1
ការផ្ទុះនាវាយមុជទឹក INS Sindhurakshak គឺជាការខួចខាតដ៏ធ្ងន់ធ្ងរចំពោះកងទ័ពជើងទឹកឥណ្ឌា។ (Image: Vietnamplus)

(VOVworld) – កាណាល់ទូរទស្ស Times Now របស់ឥណ្ឌា នាថ្ងៃទី ១៤ សីហា បានដកស្រង់សំដីនៃបណ្ដាអ្នកជំនាញការរបស់ប្រទេសនេះបានចាត់ទុកថា៖ មូលហេតុនៃការផ្ទុះនាវាមុជទឹក INS Sindhurakshak ដែលបានកើតមានឡើង
នារាត្រីថ្ងៃទី ១៣ សីហា កន្លងមក អាចជាឧប្បត្តិហេតុបច្ចេកទេសក្នុងដំណើរការ បញ្ចូលអាគុយសំរាប់នាវា។ការផ្ទុះនេះបានធ្វើឲ្យនាវិករចំនួន ១៨ នាក់ត្រូវស្លាប់
។ ប៉ុន្តែ គណៈកម្មាធិការជាន់ខ្ពស់ធ្វើការស៊ើបអង្គេតរឿងហេតុនេះមិនទាន់នាំ ចេញការសន្និដ្ឋានជាផ្លូវការណាមួយនៅឡើយ។ ព្រមទាំង គេនៅរក្សាលទ្ធភាព
ថា៖  នេះអាចជាការបំផ្លេចបំផ្លាញមួយ ក្នុងកាលៈទេសៈ ឥណ្ឌាកំពងត្រៀមរៀប
ចំឲ្យការខួបអនុស្សារវរីយ៍ទិវាឯករាជ្យ។ ការផ្ទុះនាវាយមុជទឹក INS Sindhurakshak គឺជាការខួចខាតដ៏ធ្ងន់ធ្ងរចំពោះកងទ័ពជើងទឹកឥណ្ឌា។ ពិព្រោះថានេះគឺជានាវា
មុជទឹកប្រដាប់អាវុធទំនើបបំផុតរបស់ឥណ្ឌា នាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ