មហាពិធីសូត្រមន្តបង់ស្គូលជនរងគ្រោះនៃគ្រោះថ្នាក់ចរាចរ


មហាពិធីសូត្រមន្តបង់ស្គូលជនរងគ្រោះនៃគ្រោះថ្នាក់ចរាចរ - ảnh 1
គណៈកម្មាធិការសុវត្ថិភាពចរាចរជាតិបានអំពាវនាវប្រជាជនទាំងមូលលើកកំពស់មនសិការគោរពការកំណត់ច្បាប់អំពីសុវត្ថិភាពចរាចរ (VOV)


Vovworld-នាព្រឹកថ្ងៃទី៩វិច្ឆកានៅវិហារ Vinh Nghiem ខ័ណ្ឌទី៣ទីក្រុង​ហូជីមិញ
គណៈកម្មាធិការសុវត្ថិភាពចរាចរជាតិសហការជាមួយសមាគម​ពុទ្ធ​សាសនា
វៀតណាមរៀបចំមហាពិធីសូត្រមន្តបង់ស្គូលសំរាប់ជនរងគ្រោះដោយគ្រោះ
ថ្នាក់ចរាចរឆ្នាំ២០១៤។ ចូលរួមពិធីនេះមានរដ្ឋមន្ត្រីក្រសួងគមនាគមន៍និង​ដឹក
ជញ្ជូនលោក Dinh La Thang រួមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការ​សុវត្ថិភាព​
ចរាចរជាតិ ក្រុមប្រឹក្សាអភិបាលសមាគមពុទ្ធសាសនាវៀតណាមរួម​ជាមួយ
ឧបាសកឧបាសិការនិងគ្រួសារជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរ។ ក្នុង
​ឱកាសនេះ គណៈកម្មាធិការសុវត្ថិភាពចរាចរជាតិបានអំពាវនាវប្រជាជន​ទាំង
​មូល​លើកកំពស់មនសិការគោរពការកំណត់ច្បាប់អំពីសុវត្ថិភាពចរាចរ រួមដៃ
ចែក​រំលែកការខូចខាតបាត់បង់ចំពោះជនរងគ្រោះនិងគ្រួសារជនរងគ្រោះដោយ
គ្រោះ​ថ្នាក់ចរាចរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ