មហាសន្និបាតបក្សភាគនៅខេត្ត Bac Lieu ខេត្ត Soc Trang និងខេត្ត Lang Son អាណត្តិ២០១៥-២០២០

មហាសន្និបាតបក្សភាគនៅខេត្ត Bac Lieu ខេត្ត Soc Trang និងខេត្ត Lang Son អាណត្តិ២០១៥-២០២០ - ảnh 1
ទិដ្ឋភាពនៃមហាសន្និបាតបក្សភាគខេត្ត Bac Lieu (រូបថត៖baclieu.gov.vn)

(VOVworld) - នាព្រឹកថ្ងៃទី២៨ តុលា មហាសន្និបាតបក្សភាគខេត្ត Bac Lieu នៅតំបន់
ខ្ពង់រាបភាគកណ្ដាលវៀតណាមបានប្រារព្ធក្រោមអធិបតីភាពរបស់សមាជិកការិយា
ល័យនយោបាយលោក Le Thanh Hai។ក្នុងអាណត្តិកន្លងទៅ ខេត្ត Bac Lieu រក្សាបាន
នូវល្បឿងកំណើនសេដ្ឋកិច្ចជាមធ្យម១២%ក្នុងមួយឆ្នាំ។ក្នុងអា ណត្តិថ្មី ខេត្ត Bac Lieu
 ផ្ដោតសំខាន់លើការអភិវឌ្ឍន៍យ៉ាងលឿនមណ្ឌលផលិត កម្មទំនិញនានា បង្កើតបរិ
យាកាសងាយស្រួល សមភាពដើម្បីទាក់ទាញការវិនិ យោគ ជំរុញខ្លាំងដំណើរការ
ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មកសិកម្ម ជនបទ។
ក្រោមស្មារតី “សាមគ្គីភាព ច្នៃប្រឌិត អភិវឌ្ឍន៍” មហាសន្និបាតបក្សភាគខេត្ត Soc
Trang ភាគខាងត្បូងវៀតណាម អាណត្តិ២០១៥-២០២០បានប្រារព្ធនាព្រឹកថ្ងៃទី ២៨
 តុលា។ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ តំលៃផលិតផលសង្គមសរុបនៃខេត្ត Soc Trang
កើនជាមធ្យមជាង៩%ក្នុងមួយឆ្នាំ។ដើម្បីទទួលបានគោលដៅអភិវឌ្ឍន៍យ៉ាងលឿន
និងនិរន្តរភាព ខេត្ត Soc Trang គប្បីជំរុញខ្លាំងការផ្ទេរប្ដូររចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច
តាមទិសឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម។ព្រមទាំងប្រមូលផ្ដុំអភិវឌ្ឍន៍
សេដ្ឋកិច្ចសមុទ្រផ្សាភ្ជាប់ជាមួយការពារអធិបតេយ្យភាពកោះសមុទ្ររបស់មាតុ
ប្រទេស។
របាយការណ៍នយោបាយបង្ហាញនៅមហាសន្និបាតបក្សភាគខេត្ត Lang Son ភាគ
ខាងជើងវៀតណាមដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៨ តុលា បានឲ្យដឹងថា ក្នុង
រយៈពេល៥ឆ្នាំកន្លងទៅ ការប្រមូលផ្ដុំអភិវឌ្ឍន៍សេដ្ឋកិច្ចច្រកទ្វារព្រំដែនបានក្លាយ
ទៅជាកម្លាំងចលករជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខេត្ត។គុណភាពជីវភាពរស់
នៅទាំងខាងសម្ភារៈនិងស្មារតីរបស់ប្រជាជនកាន់តែលើកកំពស់ពីមួយថ្ងៃទៅមួយ
ថ្ងៃ។ថ្លែងមតិបញ្ជាណែនាំនៅមហាសន្និបាតលើកនេះ លោក Ngo Van Du លេខា
មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម បានឲ្យដឹងថា៖
មហាសន្និបាតបក្សភាគនៅខេត្ត Bac Lieu ខេត្ត Soc Trang និងខេត្ត Lang Son អាណត្តិ២០១៥-២០២០ - ảnh 2
លេខាមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមលោក Ngo Van Du ថ្លែងមតិបញ្ជាណែនាំមហាសន្និបាតបក្សភាគខេត្ត Lang Son (រូបថត៖langson.gov.vn)

“ត្រូវទាក់ទាញយ៉ាងអរិបរមានូវគ្រប់កម្លាំងសំដៅធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធិ
ភាពនូវសក្ដានុភាពនិងឧត្តមភាពដើម្បីបង្កើតជំហានលោតផ្លោះ តាមនោះអភិ
វឌ្ឍន៍សេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយនិងរឹងមាំថែមទៀត។ជំរុញខ្លាំងការផ្ទេប្ដូររចនា
សម្ព័ន្ធសេដ្ឋកិច្ចតាមទិសទំនើបនិងមានប្រសិទ្ធិភាពខ្ពស់។ដោយមានទីតាំងងាយ
ស្រួល ខេត្ត Lang Son គប្បីបង្កើតជំហានអភិវឌ្ឍន៍គួរឲ្យចាប់អារម្មណ៍អំពីសេដ្ឋ
កិច្ចច្រកទ្វារព្រំដែន ព្រមទាំងអភិវឌ្ឍន៍យ៉ាងលឿនពាណិជ្ជកម្មសេវាកម្មផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ