មហាសន្និបាតសហភាពអន្តរសភាពិភពលោក IPU-132 និងសម័យប្រជុំទាក់ទិននានា

មហាសន្និបាតសហភាពអន្តរសភាពិភពលោក IPU-132 និងសម័យប្រជុំទាក់ទិននានា - ảnh 1
មហាសន្និបាតសហភាពអន្តរសភាពិភពលោក IPU-132 និងសម័យប្រជុំទាក់ទិននានា (VOV)

        Vovworld-សម័យប្រជុំមហាសន្និបាតលើកទី១៣២នៃសហភាពអន្តរសភា​
ពិភពលោក (IPU-132) និងសន្និសីទទាក់ទិនានានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨​
មិនា​ដល់ថ្ងៃទី១មេសានៅទីក្រុងហាណូយភាគខាងជើងវៀតណាម។ ព្រឹត្តិការ
ណ៍នេះបានទាក់ទាញការចូលរួមរបស់គណៈប្រតិភូអន្តរជាតិជាង១៦០​រួមមាន
សភានៃប្រទេសសមាជិក IPU សមាជិកចងសម្ព័ន្ធអង្គការនិងភ្ញៀវ​អញ្ចើញ​អន្តរ
ជាតិ។

        នៅមហាសន្និបាត សមាជិកសភាពីបណ្ដាកន្លែងលើពិភពលោកនឹងចូលរួម
​ពិភាគ្សា​អំពីប្រធានបទ បន្ដាគោលដៅអភិវឌ្ឍន៍ដ៏ចីរភាព ប្រែក្លាយពាក្យសម្ដី​
ក្លាយ​ទៅជាសកម្មភាព។ មហាសន្និបាតនឹងអនុម័តលើពង្រាងសេចក្តីសំរេច​ចិត្ត
​នៅគណៈកម្មាធិការចំនួន៤អំពីសន្តិភាពនិងសន្តិសុខអន្តរជាតិអភិវឌ្ឍន៍ដ៏​ចីរភាព
ហិរញ្ញវត្ថុនិងពាណិជ្ជកម្មប្រជាធិបាតេយ្យនិងនិងសិទ្ធិមនុស្សនិងបណ្ដា​បញ្ហា
អង្គការសហប្រជាជាតិ។ សន្និសីទសមាជិការសភាដោយមានការចូលរួម​របស់
សមាជិការសភាចំនួន២០០នាក់នឹងរំលឹកខួបលើកទី៣០នៃទិវាបង្កើត​យន្តការ
សន្និសីទសមាជិការសភា។

        ទន្ទឹមនឹងនឹងកិច្ចប្រជុំរបស់មហាសន្និបាត សមាគមអគ្គលេខាធិការ​អន្តរសភា
(ASGP) នឹងប្រជុំដើម្បីពិភាគ្សាអំពីប្រធានបទ ស្វែងរករូបសណ្ឋាន​ស្ថាប័នឧបការី
សកម្មភាពដោយប្រសិទ្ធភាព។

        ក្នុងក្របខ័ណ្ឌមហាសន្និបាតលើកទី១៣២របស់ IPU វេទិការសមាជិក​សភា​វ័យ​
ក្មេង​នឹងប្រជុំនឹងពិភាគ្សានិងនាំចេញទស្សនៈរបស់មជ្ឈដ្ឋានជនវ័យក្មេងអំពីពង្រាង
​សេចក្តីសំរេចចិត្តចំនួន២គឺសង្គ្រាមបណ្ដាញ internet និងបង្កើត​យន្តការ​ថ្មី​អំពី​គ្រប់
គ្រងប្រភពទឹក។

        ក៏ក្នុងក្របខ័ណ្ឌសកម្មភាពជួយជ្រោមជ្រែង IPU 132 ចាប់ពីថ្ងៃទី​២៧ដល់​២៩
​មិនា សកម្មភាពជាច្រើនរំលឹកអំពូបុណ្យទំនៀមទំលាប់ប្រពៃណីរបស់បណ្ដា​ជន​ជាតិ
​វៀតណាមនឹងបានប្រព្រឹត្តទៅនៅភូមិវប្បធម៍ទេសចរណ៍បណ្ដាជនជាតិវៀតណាម
(Dong Mo-Son Tay-ហាណូយ)។ នេះជាឱកាស​លើក​តម្កើង​ឧទ្ទេសនាមជាមួយ​មិត្តភក្តិ
​អន្តរជាតិអំពីរាល់តំលៃវប្បធម៍គំរូភាពពហុបែបសម្បូរបែបនៃវប្បធម៍ប្រពៃណី​របស់
បណ្ដាជនជាតិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ