មហោស្រពខ្លែងអន្តរជាតិ Vung Tau ឆ្នាំ ២០១៥ បិតបញ្ចប់ប្រកបដោយជោគជ័យ


មហោស្រពខ្លែងអន្តរជាតិ Vung Tau ឆ្នាំ ២០១៥ បិតបញ្ចប់ប្រកបដោយជោគជ័យ - ảnh 1
មហោស្រពខ្លែងអន្តរជាតិ Vung Tau ឆ្នាំ ២០១៥ បិតបញ្ចប់ប្រកបដោយជោគ ជ័យ (Image: VNA)

(VOVworld) – ក្រោយរយៈពេល ៥ ថ្ងៃប្រព្រឹត្តទៅ នាយប់ថ្ងៃទី ២៦ មេសា មហោស្រព ខ្លែងអន្តរជាតិលើកទី ៦ ឆ្នាំ ២០១៥ បានបិទបញ្ចប់ប្រកបដោយជោគជ័យនៅទីក្រុង
Vung Tau ខេត្ត Ba Ria – Vung Tau (ភាគខាងត្បូងវៀតណាម)។ សិប្បករបង្ហោះខ្លែង
ចំនួន ១ រយ​នាក់មកពីប្រទេសចំនួន ២០ លើពិភពលោកបានចូលរួមមហោស្រព
លើក នេះ។ នេះគឺជាឱកាសដើម្បីបណ្ដាសិប្បករបង្ហោះខ្លែងអន្តរជាតិជួយប្រាស្រ័យ
ចែក​រំលែកបទពិសោធន៍ច្នៃប្រឌិតខ្លែង។ ភ្ញៀវទេសចរណ៍នៅក្នុងនិងក្រៅប្រទេស
រាប់ពាន់ នាក់បាន​មកទស្សនាមហោស្រពលើកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ