ម៉ាឡេស៊ីនិងចក្រភពអង់គ្លេសសន្យាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី


ម៉ាឡេស៊ីនិងចក្រភពអង់គ្លេសសន្យាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1
នាយករដ្ឋមន្ត្រីអង់គ្លេស David Cameron (AP)

        Vovworld-ម៉ាឡេស៊ីនិងចក្រភពអង់គ្លេសនាថ្ងៃទី៣០កក្កដាបានអះអាង​ឡើង
វិញបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសំខាន់ៗដូចជាពាណិជ្ជកម្ម
វិនិយោគអប់រំជាដើម។ សេចក្តីថ្លែងការណ៍នៃក្រសួងការបរទេសម៉ាឡេស៊ីបាន​ឲ្យ
​ដឹងថា ក្នុងដំណើរទស្សនកិច្ចនៅម៉ាឡេស៊ីរបស់នាយករដ្ឋមន្ត្រីអង់គ្លេស David
Cameron លោកបានរួមជាមួយនាយករដ្ឋមន្ត្រីម្ចាស់ផ្ទះ Najib Razak ឯកភាព​ជំរុញ
ថែមទៀតទំនាក់ទំនងសហប្រតិបត្តិការលើវិស័យពោលខាងលើ។ ទាក់ទិន​ដល់
ការគំរាមកំហែងកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៃអង្គការរដ្ឋឥស្លាម​ស្វ័យ
ប្រកាស (IS) និងលិទ្ធិភេរវកម្ម ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថា សហគមន៍​
អន្តរជាតិត្រូវទប់ទល់ប្រកបដោយមានប្រសិទ្ធិភាពការគំរាមកំហែង ពិសេសគឺក្នុង
កាលៈទេសៈក្រុមភេរវកម្មនានាកំពុងតម្រង់ទៅលើមជ្ឈដ្ឋានជនវ័យក្មេងតាមរយៈ
មធ្យោបាយផ្សព្វផ្សាយសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ