ម៉ាឡេស៊ីអំពាវនាវអាស៊ានយកប្រជាជនជាស្នូល។

ម៉ាឡេស៊ីអំពាវនាវអាស៊ានយកប្រជាជនជាស្នូល។ - ảnh 1
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Anifa Aman


        TTX-ក្រសួងការបរទេសម៉ាឡេស៊ីបានអំពាវនាវបណ្ដាប្រទេសសមាជិក​អាស៊ានយកប្រជាជនជាស្នូល ព្រមជាមួយនោះសន្យាថា “អាស៊ានមួយយក
ប្រជាជន​ជាស្នូល” នឹងជាខ្លឹមសារមួយក្នុងឆ្នាំប្រធានអាស៊ាន២០១៥របស់
ម៉ាឡេស៊ី។​ ក្នុង​សន្ទរកថានៅវេទិការរំលឹកខួបអាស៊ាន២០១២ ដែលត្រូវបាន
រៀបចំនៅរដ្ឋធានី Kuala Lumpur នាថ្ងៃទី៥តុលា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី
Anifa Aman បាន​សង្កត់ធ្ងន់​ថា ដើម្បីជំរុញអាស៊ានមួយយកប្រជាជនជាស្នូល
ក្រសួងការបរទេស​ម៉ាឡេស៊ីបានចាត់ទុកថា បណ្ដារដ្ឋាភិបាលត្រូវជំរុញនិង
បង្កលក្ខណៈសំរាប់​ប្រជាជន​គ្រប់ស្រទាប់រួមសម្លេងក្នុងដំណើរការចេញ
សេចក្តីសំរេចរបស់អាស៊ាន ចូលរួមបណ្ដាសកម្មភាពរបស់អាស៊ាន។

        ជាមួយប្រធានបទ “សហគមន៍អាស៊ាន២០១៥ អាស៊ានមួយយក
ប្រជាជន​ជា​ស្នូល” វេទិការរំលឹកខួបអាស៊ានឆ្នាំនេះបានទាក់ទាញប្រតិភូជាង
៣០០នាក់មកពី​បណ្ដាអង្គការអន្តរជាតិស្ថាប័នដំណាងការទូតវិទ្យាស្ថាន
ស្រាវជ្រាវនិងមន្ត្រី​រដ្ឋាភិបាល។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី
Nguyen Hong Thao បានចូលរួមវេទិការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ