យករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញមកដល់ស្វីស ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមវេទិកា WEF Davos 2019

(VOVWORLD) -  នាព្រឹកថ្ងៃទី២៣ខែមករា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ទីក្រុង Zurich នៃប្រទេសស្វីស ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) 2019 តាមការអញ្ជើញរបស់ប្រធានស្ថាបនិកនិងប្រតិបត្តិរបស់ WEF លោក Klaus Schwab។

យករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញមកដល់ស្វីស ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមវេទិកា WEF Davos 2019 - ảnh 1 យករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញមកដល់ស្វីស ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមវេទិកា WEF Davos 2019 (រូបថតៈ TTXVN)

ទទួលស្វាគមន៍នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងគណៈប្រតិ ភូ នៅព្រលានយន្តហោះ Zurich មានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅស្វីស លោក Pham Hai Bang រួមទាំងកម្មាភិបាលស្ថានទូតនិងក្រុមបេសកម្មវៀតណាមប្រចំានៅ Geneva ផងដែរ។ បន្ទាប់ពីមកដល់ព្រលានយន្តហោះ នាយករដ្ឋមន្ត្រីនិងគណៈប្រតិភូបានចាកចេញពី Zurich ឆ្ពោះទៅកាន់ Davos ដើម្បីចាប់ផ្តើមនូវសកម្មភាពដំបូងក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួម WEF Davos 2019។

យោងតាមរបៀបវារៈ នាថ្ងៃទី ២៣ ខែមករា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចូលរួមសម័យបើកកិច្ចប្រជុំ “ជំនួបជាមួយថ្នាក់ដឹកនាំ លើរបៀបវារៈនៃសកម្មភាពមហាសមុទ្រ” និងទទួល ជួបជាមួយថ្នាក់ដឹកនាំមួយចំនួន។ ។ ជាពិសេស នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc និងប្រធានស្ថាបនិកនៃ WEF លោក Klaus Schwab បានធ្វើជាអធិបតីនៃជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃបណ្តាសម្ព័ន្ធសមាគមពិភពលោក ស្តីពីសេដ្ឋកិច្ចវៀតណាម ក្រោមប្រធានបទ “ជំរុញភាពសកម្មនិងការច្នៃប្រឌិតក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ក៏នៅក្នុងថ្ងៃទី២៣ខែមករា  នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនពហុជាតិ ដែលបានចូលរួមរាល់សកម្មភាពនៃក្របខ័ណ្ឌ WEF Davos 2019 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ