យថាទស្សន៍អំពីជំនួបកំពូលរវាងអាមេរិក ជាមួយកូរ៉េខាងជើងនៅអាមេរិក

(VOVWORLD) -នាថ្ងៃទី ៦ មិថុនា ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានជូនដំណឹងថា៖ប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងពិចារណាក្នុងការទទួលស្ថាគមន៍ថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong – un នៅមណ្ឌលសម្រាកលំហែហាយ Mar-a-Lago នៅ រដ្ឋ Florida ក្រោយពីជំនួបកំពូលដែលគ្រោងនឹងប្រព្រឹត្តិទៅនៅសិង្ហបុរីនាសប្ដាហ៍ខាងមុខ។
យថាទស្សន៍អំពីជំនួបកំពូលរវាងអាមេរិក ជាមួយកូរ៉េខាងជើងនៅអាមេរិក - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong – un 

យោងតាមប្រភពព័ត៌មានពោលខាងលើបានឲ្យដឹងថា៖ ជំនួបកំពូលរវាងអាមេរិកជាមួយកូរ៉េខាងជើងនៅ រដ្ឋ Florida អាចនឹងប្រព្រឹត្តិទៅនារដូវស្លឹកឈើជ្រុះ។ ជំនួបនេះនឹងត្រូវប្រព្រឹត្តិទៅប្រសិនបើថ្នាក់ដឹកនាំទាំងពីររូប ស្រុះចិត្តគំនិតគ្នា។

ក្នុងបម្រែបម្រូលទាក់ទិនមួយទៀត នាថ្ងៃដដែល នៅក្នុងជំនួបពិភាក្សាការងាររវាង រដ្ឋមន្ត្រីការបរទេសជប៉ុន Taro Kono និងសមភាគីអាមេរិកលោក Mike Pompeo នោះ ភាគីទាំងពីរបានឯកភាពជំរុញឲ្យ ស.ប.ប.ក បោះបង់ចោលនុយក្លេអ៊ែរ “ទាំងស្រុង អាចត្រួតពិនិត្យបាន និងមិនអាចប្រែក្រឡាស”ខណៈដែលនៅតែរក្សាររាល់វិធានការដាក់ទណ្ឌកម្មចំពោះព្យុងយ៉ាងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ