យន្តហោះដឹកទំនិញបាត់ខ្លួននៅភាគខាងកើតឥណ្ឌូនេស៊ី
![យន្តហោះដឹកទំនិញបាត់ខ្លួននៅភាគខាងកើតឥណ្ឌូនេស៊ី - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_10_31/15475556-cargo-6-1477900300977.jpg) |
យន្តហោះដឹកទំនិញបាត់ខ្លួននៅភាគខាងកើតឥណ្ឌូនេស៊ី |
(VOV)_ក្រសួងគមនាគមន៍ឥណ្ឌូនេស៊ី បានអោយដឹងថា៖ យន្តហោះដឹកទំនិញ
មួយគ្រឿង និងមនុស្ស៤នាក់ទៀត បានបាត់ខ្លួន នាព្រឹកថ្ងៃទី៣១តុលា នៅតំបន់
ភាគខាងកើតប្រទេសនេះ។ យន្តហោះនេះចេញដំណើរពីទីក្រុង Timika ទៅកាន់ទីរួម
ស្រុក Ilaga ។ ភូមិសាស្ត្រពិបាកធ្វើដំណើរ និងធាតុអាកាសអាក្រក់បានរារាំងការខំប្រឹង
ប្រែងស្វែងរកយន្តហោះនេះ៕