យុវជននិងនិស្សិតវៀតណាមនៅអាមេរិកឆ្ពោះទៅស្រុកកំណើត

យុវជននិងនិស្សិតវៀតណាមនៅអាមេរិកឆ្ពោះទៅស្រុកកំណើត  - ảnh 1
យុវជននិងនិស្សិតវៀតណាមនៅអាមេរិកឆ្ពោះទៅស្រុកកំណើត (VNA)


(VOVworld) – ចាប់ពីថ្ងៃទី ៥ ដល់ទី ៧ សីហា សមាគមយុវជននិងនិស្សិត
វៀតណាម នៅអាមេរិកបានរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំ «រង្វង់ដៃអាមេរិក»
លើកទី ៤ សំដៅ បង្កើតការតភ្ជាប់និងឆ្ពោះទៅស្រុកកំណើតវៀតណាម
របស់សហគមន៍យុវជននិសិ្សតវៀតណាម។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ
នៅអាមេរិក លោក Pham Quang Vinh និងប្រធានអង្គទូតអចិន្ត្រៃយ៍
វៀតណាមប្រចាំនៅ អ.ស.ប. លោកស្រី​ Nguyen Phuong Nga បានចូលរួម
ព្រឹត្តិការណ៍នេះ។ ដោយប្រធាន បទ «ជំនួបជាមួយគ្នានៅក្បែរទន្លេ
Potomac - វ៉ាស៊ីនតោនឆ្នាំ ២០១៦» ព្រឹត្តិការណ៍ «រង្វង់ដៃអាមេរិក» លើក
ទី ៤ បានប្រព្រឹត្តទៅនៅមហាវិទ្យាល័យ  George Mason នៅរដ្ឋ Virginia
ដោយមានការចូលរួមរបស់និស្សិតចំនួន ៤ រយ នាក់មកពីរដ្ឋនានាក្នុង
ទូទាំងប្រទេសអាមេរិក។ ចំណុចលេចធ្លោក្នុងព្រឹត្តិការ ណ៍ឆ្នាំនេះគឺជា
សិក្ខាសាលា «ការផ្តើមគំនិតអភិវឌ្ឍន៍វៀតណាម» ដែលបាន ប្រមូលផ្តុំ
ទៅលើបញ្ហាសេដ្ឋកិច្ចវប្បធម៌និងសង្គមនៅវៀតណាមរួមជាមួយការលំ
បាកសកល្បងដែលវៀតណាមកំពុងប្រឈមមុខ។ ពីនោះ អង្គសន្និសីទ
បាននាំ ចេញវិធានការជាក់ស្តែងដើម្បីដោះស្រាយរួមចំណែកអភិវឌ្ឍន៍
មាតុប្រទេស៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ