យុវជនវៀតណាម - កម្ពុជា៖ បង្កើនសកម្មភាពសហប្រតិបត្តិការនានា

(VOVWORLD) -នាព្រឹកថ្ងៃទី ៩ កញ្ញា នៅទីក្រុងហូជីមិញក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពយុវជន វៀតណាម - កម្ពុជា ២០១៧ សម្ព័ន្ធសមាគមយុវជនវៀតណាម និងសហព័ន្ធយុវជនកម្ពុជាបានជួបសន្ទនាស្ដីពីកិច្ចសហប្រតិបត្តិការរបស់យុវជននៃប្រទេសទាំងពីរ។ 
យុវជនវៀតណាម - កម្ពុជា៖ បង្កើនសកម្មភាពសហប្រតិបត្តិការនានា - ảnh 1យុវជនវៀតណាម - កម្ពុជា៖ បង្កើនសកម្មភាពសហប្រតិបត្តិការនានា 

នាព្រឹកថ្ងៃទី ៩ កញ្ញា នៅទីក្រុងហូជីមិញក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពយុវជន វៀតណាម - កម្ពុជា ២០១៧ សម្ព័ន្ធសមាគមយុវជនវៀតណាម និងសហព័ន្ធយុវជនកម្ពុជាបានជួបសន្ទនាស្ដីពីកិច្ចសហប្រតិបត្តិការរបស់យុវជននៃប្រទេសទាំងពីរ។ ឆ្នាំ ២០១៧ ជាឆ្នាំរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម -  កម្ពុជា សម្ព័ន្ធសមាគមយុវជនវៀតណាមបានជំរុញខ្លាំងកិច្ចការឃោសនា ស្ដីពីប្រពៃណីមិត្តភាពនៃប្រទេសទាំងពីរ ហើយបង្កើនសកម្មភាពស្ម័គ្រចិត្តនៅកម្ពុជា។ បណ្ដាសាលាជាន់ខ្ពស់ មហាវិទ្យាល័យនៅវៀតណាមបានរៀបចំសកម្មភាពជាច្រើនសម្រាប់និស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅវៀតណាម។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Phi Long លេខាគណៈកម្មាធិការមជ្ឈឹមសម្ព័ន្ធយុវជន និងជាប្រធាន សម្ព័ន្ធសមាគមយុវជនវៀតណាម បាន ឲ្យដឹងថា៖

“យើងសន្យាបន្តពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការមិត្តភាព។ ធ្វើយ៉ាងម៉េច តាម រយៈបណ្ដាសកម្មភាពរបស់សសម្ព័ន្ធសមាគមយុវជនវៀតណាម និងសហព័ន្ធយុវជនកម្ពុជា ដើម្បីបង្កើនការជួបប្រាស្រ័យយុវជននៃប្រទេសទាំងពីរ ហើយដើម្បីយុវជនវ័យក្មេងនាបច្ចុប្បន្នមានការយល់ដឹង រក្សា និងពង្រីកនូវតម្លៃប្រពៃណី ដែលប្រជាជននៃប្រទេសទាំងពីរ បក្សទាំងពីរ និងរដ្ឋទាំងពីរបានពូនជ្រំឡើង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ