យុវជនវៀតណាមដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍នៃប្រទេសជាតិ

​​​​​​​​​​​​​​​​​​​​​​​​                         

យុវជនវៀតណាមដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍នៃប្រទេសជាតិ - ảnh 1
រូបថត អិនធឺណែត

Vovworld- យុវជនវៀតណាមដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍នៃប្រទេសជាតិ។នេះ
គឺជាការអះអាងរបស់លោកLe Quoc Phongប្រធានមជ្ឈឹមសមាគមនិស្សិតវៀតណាម
ក្នុងពិធីឆ្លើយសម្ភាសជាមួយអ្នកយកព័ត៌មានវៀតណាមក្នុងឱកាសខួបអនុស្សាវរីយ៍
លើកទី៦៥នៃទិវាប្រពៃណីរបស់សិស្សានុសិស្សនិងនិស្សិតវៀតណាម(ទី៩មករា)។
ស្តីពីជំនាន់ និស្សិតនាបច្ចុប្បន្នលោកLe Quoc Phongចាត់ទុកថា៖នេះគឺជាបណ្តាជន
មានស្មារតីច្នៃប្រឌិតយល់បានការទទួលខុសត្រូវរបស់ខ្លួនចំពោះប្រទេសជាតិនិង
ប្រជាជាតិ។លោកមានប្រសាសន៍ថា៖“ មិត្តវ័យក្មេងម្នាក់ៗសុទ្ឋតែមានបំណងសុបិន
ដោយឡែករបស់ខ្លួន។ប្រការសំខាន់គឺបំណងសុបិននេះមិនត្រឹមតែយកចិត្តទុកដាក់
ដល់គ្រួសារខ្លួនឯងប៉ុណ្ណោះទេថែមទាំងយកចិត្តទុកដាក់ដល់​ប្រទេសជាតិទៀតផង។
ដើម្បីអនុវត្ត បានូវបំណងសុបិន នេះមិត្តវ័យក្មេងត្រូវមានទង្វើជាក់ស្តែង៕     “

ប្រតិកម្មទៅវិញ

ផ្សេងៗ