រោងចក្រ AI ដំបូងបង្អស់នៅអាហ្វ្រិក ជំរុញនវានុវត្តន៍នៅទ្វីបទាំងមូល
(VOVWORLD) - ក្រុមហ៊ុនបច្ចេកវិទ្យា Cassava នាថ្ងៃទី ២៤ ខែមីនាបានប្រកាសផែនការ សាងសង់ "រោងចក្របញ្ញាសិប្បនិម្មិត (AI)" ដំបូងបង្អស់របស់ទ្វីបនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដែលជាការបោះជំហានដ៏សំខាន់ និងបើកឱកាសថ្មីជាច្រើនសម្រាប់នវានុវត្តន៍ និងកំណើនសេដ្ឋកិច្ចក្នុងតំបន់។
គម្រោងនេះនឹងដាក់ពង្រាយកម្មវិធីកុំព្យូទ័រ និង AI របស់ Nvidia នៅក្នុងមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុននៅអាហ្វ្រិកខាងត្បូងចាប់ពីខែមិថុនា ឆ្នាំ ២០២៥ មុនពេលពង្រីកទៅកាន់ប្រទេសនីហ្សេរីយ៉ា កេនយ៉ា ម៉ារ៉ុកនិងអេហ្ស៊ីប។
“រោងចក្រ AI” របស់ Cassava ត្រូវបានរចនាឡើងដើម្បីជួយអាជីវកម្មក្នុងស្រុក និងរដ្ឋាភិបាលបង្កើតដំណោះស្រាយ AI ដែលសមស្របនឹងតម្រូវការជាក់ស្តែង អនុញ្ញាតឱ្យពួកគេសាងសង់ បណ្តុះបណ្តាល ពង្រីកទំហំ និងដាក់ឱ្យប្រើប្រាស់ AI នៅក្នុងបរិយាកាសសុវត្ថិភាព ខណៈដែលនៅតែអនុលោមតាមបទប្បញ្ញត្តិក្នុងស្រុកនិងសកលលោក។ ក្រុមហ៊ុនក៏ផ្តល់វេទិកាមួយដើម្បីគាំទ្រការច្នៃប្រឌិត នវានុវត្តន័ ដោយជួយសហគ្រាស អ្នកចាប់ផ្តើមអាជីវកម្ម និងអ្នកស្រាវជ្រាវអាហ្រ្វិកទទួលបានហេដ្ឋារចនាសម្ព័ន្ធ AI កម្រិតខ្ពស់នៅលើទ្វីបនេះ ជំនួសឱ្យការស្វែងរកធនធានពីខាងក្រៅ៕