រដ្ឋាភិបាលបន្តតាមដានការវិវឌ្ឍន៍ម៉ាក្រូសេដ្ឋកិច្ច

(VOVWORLD) -នាល្ងាចថ្ងៃទី ១ កក្ដដា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ គោលនយោបាយហិរញ្ញវត្ថុរូបិយវត្ថុជាតិបានអញ្ជើញជាអធិបតីសម័យប្រជុំត្រីមាសទី ២ ឆ្នាំ ២០១៧ នៃក្រុមប្រឹក្សាសំដៅកសាងរបាយការណ៍បម្រើការសម្របសម្រួលរបស់រដ្ឋាភិបាលនៅសម័យប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនា ឆ្នាំ ២០១៧។
រដ្ឋាភិបាលបន្តតាមដានការវិវឌ្ឍន៍ម៉ាក្រូសេដ្ឋកិច្ច - ảnh 1រដ្ឋាភិបាលបន្តតាមដានការវិវឌ្ឍន៍ម៉ាក្រូសេដ្ឋកិច្ច (Internet) 

  នាល្ងាចថ្ងៃទី ១ កក្ដដា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ គោលនយោបាយហិរញ្ញវត្ថុរូបិយវត្ថុជាតិបានអញ្ជើញជាអធិបតីសម័យប្រជុំត្រីមាសទី ២ ឆ្នាំ ២០១៧ នៃក្រុមប្រឹក្សាសំដៅកសាងរបាយការណ៍បម្រើការសម្របសម្រួលរបស់រដ្ឋាភិបាលនៅសម័យប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនា ឆ្នាំ ២០១៧។

   នៅទីនេះ មលោក Vuong Dinh Hueបានឲ្យដឹងថា រដ្ឋាភិបាល បណ្ដាក្រសួង ស្ថាប័ននឹងបន្ត តាមដានការវិវឌ្ឍន៍ម៉ាក្រូសេដ្ឋកិច្ច បន្តជំរុញការរៀបចំឡើងវិញរចនាសម្ព័ន្ធលើវិស័យវិនិយោគសាធារណៈ ភាគហ៊ុនភាវូបនីយកម្មចំពោះសហគ្រាសរដ្ឋ ផ្លាស់ប្ដូរយន្តការធ្វើសកម្មភាពនៃអង្គភាពបុព្វហេតុរដ្ឋ។ លោកបានស្នើឲ្យបណ្ដាក្រសួង ស្ថាប័នសកម្មដោះស្រាយបំណុលខូច ជំរុញការកែទម្រងបែបទរដ្ឋបាល បន្តធ្វើអាជីវកម្មលើសក្កានុភាពកំណើនក្នុងវិស័យកសិកម្ម ទេសចរណ៍ជាដើម ដើម្បីធានាឲ្យបានកំណើនប្រកបដោយនិរន្តរភាពនិងយូរអង្វែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ