រដ្ឋាភិបាលធ្វើការកែតម្រូវសមស្របដើម្បីធានាបាននូវការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩

(VOVWORLD) -  នៅថ្ងៃទី ២៥ ខែកក្កដា រដ្ឋសភាបានចំណាយពេលពេញមួយថ្ងៃពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គម របស់ប្រទេសជាតិ ក្នុងនោះមានខ្លឹមសារស្តីពីបង្កើនការងារបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

រដ្ឋាភិបាលធ្វើការកែតម្រូវសមស្របដើម្បីធានាបាននូវការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ - ảnh 1សមាជិកសភាលោកស្រី Vu Thi Luu Mai គណៈប្រតិភូរដ្ឋសភានៃទីក្រុងហាណូយ

នៅក្នុងសម័យប្រជុំពិភាក្សាពេលព្រឹក ដោយទទួលស្គាល់លទ្ធផលវិជ្ជមាននៃការអភិវឌ្ឍសេដ្ឋ កិច្ចសង្គមក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ  ប៉ុន្តែប្រតិភូជាច្រើនក៏បានសង្កត់ធ្ងន់ទៅលើ ផលប៉ះពាល់បណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ ទៅលើសេដ្ឋកិច្ច។ សមាជិកសភាលោកស្រី Vu Thi Luu Mai គណៈប្រតិភូរដ្ឋសភានៃទីក្រុងហាណូយបានឯកភាពជាមួយខ្លឹមសារដែលរដ្ឋាភិ បាលបានដាក់ជូនរដ្ឋសភា ពាក់ព័ន្ធនឹងងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ដោយឯកភាពលើគោលដៅ ភារកិច្ច ដំណោះស្រាយសម្រាប់រយៈពេល ៦ ខែ ចុងឆ្នាំដែលរដ្ឋាភិបាលបានដាក់ចេញ។

សមាជិកសភា  Nguyen Minh Tam គណៈប្រតិភូខេត្ត Quang Binh បានសង្កត់ធ្ងន់ថា ការឆ្លើយតបចំពោះជំងឺរាតត្បាតមិនអាចធ្វើបានក្នុងរយៈពេលខ្លីទេ ចាំបាច់ត្រូវមានដំណោះស្រាយយូរអង្វែងនិងយុទ្ធសាស្ត្ររួមរស់នៅជាមួយជំងឺរាតត្បាត ឆ្ពោះទៅរកភាពធម្មតាថ្មី។ ថ្លែងនៅចុងបញ្ចប់នៃសម័យប្រជុំពិភាក្សានាព្រឹកថ្ងៃទី ២៥ ខែកក្កដា រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចលោក Dao Ngoc Dung បានឲ្យដឹងថា៖ “ដោយឡែក ចំពោះការឆ្លងរាលដាលជំងឺកូវីដ ១៩ លើកទី ៤ នេះ រដ្ឋាភិបាលបានណែនាំយ៉ាងខ្លាំងដល់ការអនុវត្តកញ្ចប់ជំនួយ។ បន្ទាប់ពីរយៈពេល ១៥ ថ្ងៃនៃការអនុវត្តកញ្ចប់ជំនួយចំនួន ២៦ ពាន់ពាន់លានដុង បានបង្ហាញថា ការចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ៦៨ មានលក្ខណៈទាន់ពេលវេលាត្រឹមត្រូវមុខសញ្ញា។  តំបន់ ៦៣/៦៣ បានចេញផែនការនិងកំពុងអនុវត្តន៍។ គិតត្រឹមថ្ងៃទី ២៤ ខែកក្កដា ក្រុមគោលនយោបាយស្តីពីការធានារ៉ាប់រងគ្រោះថ្នាក់ការងារបានបញ្ចប់ការពិនិត្យឡើងវិញ ដោយចំណាយថវិកាចំនួន ៤៣០០ ពាន់លានដុងសម្រាប់អ្នកទទួលផល ១១ លាននាក់។

រដ្ឋាភិបាលធ្វើការកែតម្រូវសមស្របដើម្បីធានាបាននូវការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ - ảnh 2សមាជិកសភា Tran Hoang Ngan ប្រតិភូរដ្ឋសភាទីក្រុងហូជីមិញ

សមាជិកសភា Tran Hoang Ngan ប្រតិភូរដ្ឋសភាទីក្រុងហូជីមិញបានវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើមគំនិតរបស់រដ្ឋសភានៅពេលដែលកាត់បន្ថយពេលវេលានៃសម័យប្រជុំលើក ទី ១ ដោយផ្តល់អាទិភាពដល់ការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩។ លើសពីនេះទៀត ការដាក់បញ្ចូលខ្លឹមសារនៃការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ ចូលក្នុងសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំលើកទី ១ ក៏មានសារៈសំខាន់ណាស់ផងដែរ។  ប្រតិភូបានបញ្ជាក់ថា ទោះបីមានការលំបាកជាច្រើនក៏ដោយក៏ទីក្រុងហូជីមិញបាននិងកំពុងព្យាយាមអស់ពីសមត្ថភាពក្នុងការទប់ស្កាត់និងគ្រប់គ្រងជំងឺរាតត្បាត ដើម្បីនាំជីវភាពរស់នៅត្រឡប់មករកសភាពធម្មតាវិញ ដូចអ្វីដែលប្រជាជនរំពឹងទុក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ