រដ្ឋាភិបាលវៀតណាមបើកឲ្យដំណើរការកាណាល់ព័ត៌មានឆ្លងឆ្លើយជាមួយប្រជាជន

(VOVworld) - នាថ្ងៃទី៤ មេសា វ៉ែបសាយ http://nguoidan.chinhphu.vn ត្រូវបាន
បើកឲ្យដំណើរការ។នេះជាកាណាល់ព័ត៌មានទាក់ទងរវាងរដ្ឋាភិបាលជាមួយ
ប្រជាជន សំដៅអនុវត្តការប្ដេជ្ញាចិត្តរបស់ រដ្ឋាភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិបាលស្ដី
អំពីការកសាងរដ្ឋាភិបាលស្ថាបនា អភិវឌ្ឍន៍ សុចរិត ធ្វើសកម្មភាពបម្រើប្រជាជន។
រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យ រដ្ឋាភិបាលលោក Mai Tien Dung បានឲ្យដឹងថា៖
“រដ្ឋាភិបាលចង់ផ្ទៀងស្ដាប់យោបល់របស់ប្រជាជន តាំងពីការគិតគូដល់ការ
អនុវត្តយន្តការនិងរបៀបរបបនៅតំបន់។រដ្ឋាភិបាលចាត់ទុកការបំផុសកម្លាំងពលំ
របស់ប្រជាជនទាំងមូលគឺសំខាន់ណាស់។នេះគឺជាការកសាងប្រព័ន្ធរដ្ឋអំណាចពី
មជ្ឈឹមដល់តំបន់ឲ្យបានស្អាតស្អំ ទំនើបនិងមានប្រសិទ្ធភាព”។
ខុទ្ទកាល័យរដ្ឋាភិបាលនឹងជាស្ថាប័នទទួលបន្ទុកការប្រមូលយោបល់របស់
ប្រជាជននៅលើវ៉ែបសាយនេះ។ក្រោយនោះ ខុទ្ទកាល័យនឹងបែងចែកសំណួរហើយ
ផ្ញើទៅកាន់ក្រសួង ស្ថាប័ន តំបន់ដើម្បីរកចម្លើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ