រដ្ឋាភិបាលអង់គ្លេសបង្ហាញទស្សនៈតឹងរឹងក្នុងការចរចាពាណិជ្ជកម្មជាមួយ EU

(VOVWORLD) - នាថ្ងៃទី ២៧ ខែកុម្ភៈ រដ្ឋាភិបាលអង់គ្លេសបានប្រកាសឯកសារផ្ទេរសិទ្ធិចរចារជាមួយសហភាពអឺរ៉ុប (EU) អំពីទំនាក់ទំនងទ្វេភាគីសមួយគក្រោយ Brexit ដោយបង្ហាញទស្សនៈតឹងរឹងដែរ ដោយក្នុងនោះ សង្កត់ធ្ងន់ពីបំណងចង់ឲ្យមានសេរីភាពខាងសេដ្ឋកិច្ចនិងនយោបាយនាពេលអនាគត។
រដ្ឋាភិបាលអង់គ្លេសបង្ហាញទស្សនៈតឹងរឹងក្នុងការចរចាពាណិជ្ជកម្មជាមួយ EU - ảnh 1 ទំនិញដឹកទំនិញនៅកំពង់ផែក្នុងទីក្រុង Southampton ប្រទេសអង់គ្លេស។ (រូបថត៖ AFP / TTXVN)

បន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការកាលពីខែមុន អង់គ្លេសមានរយៈពេលរហូតដល់ចុងឆ្នាំ ២០២០ ដើម្បីធ្វើការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ EU និងកិច្ចព្រមព្រៀងលើបញ្ហាជាច្រើនក្នុងទំនាក់ទំនងទ្វេភាគី ពីវិស័យនេសាទត្រីទៅការធ្វើចរាចរណ៍។ ជាក់ស្ដែង ការចាកចេញពីសហភាពអឺរ៉ុបនិងទីផ្សាររួមនឹងបណ្ដាលឲ្យសហគ្រាសអង់គ្លេសប្រឈមមុខនឹងជម្លោះថ្មីៗក្នុងការផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយប្លុកនេះ។ ទីក្រុងឡុងបានបង្ហាញពីទស្សនៈយ៉ាងច្បាស់ថា ការយកសិទ្ធិស្វ័យសំរេចវិញនឹងនាំមកនូវជោគជ័យដល់សេដ្ឋកិច្ចអង់គ្លេស។

ចាប់ពីពេលនេះដល់ខែមិថុនាខាងមុខ ភាគីទាំងពីរនឹងត្រូវឯកភាពគ្នាលើខ្លឹមសារ ដែលភាគីអង់គ្លេសហៅថា “រួមបំផុត” សម្រាប់កិច្ចព្រមព្រៀងមួយដើម្បីអាចសម្រេចដោយលម្អិតនៅខែកញ្ញា បើមិនដូច្នេះទេ អង់គ្លេសនឹងឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយតាមគំរូសហភាពអឺរ៉ុប - អូស្ត្រាលី។ ឯកសារផ្ទេរសិទ្ធិចរចាថ្មីត្រូវបានប្រកាសដោយរដ្ឋាភិបាលអង់គ្លេសបានគូសបញ្ជាក់ថា នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២០ អង់គ្លេសនឹងស្តារសេរីភាពខាងសេដ្ឋកិច្ចនិងនយោបាយយ៉ាងពេញលេញឡើងវិញ។ ឯកសារនេះបានបង្ហាញពីចក្ខុវិស័យនៃទំនាក់ទំនងរវាងអង់គ្លេសនិងសហភាពអឺរ៉ុបដោយផ្អែកលើកិច្ចសហប្រតិបត្តិការមិត្តភាពរវាងភាគីដែលសមភាពគ្នាអំពីអធិបតេយ្យភាព ក្នុងនោះ ភាគីនានាគោរពសិទ្ធិសូយកអំពីច្បាប់ និងសិទ្ធិគ្រប់គ្រងប្រភពធនធានជំពោះកម្មសិទ្ធិរបស់ខ្លួន ដែលភាគីនីមួយៗចាត់ទុកថាសមស្រប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ