រដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាមលោក To Lam អញ្ជើញបំពេញទស្សនកិច្ចការងារនៅកូរ៉េខាងត្បូង

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី៨ខែកក្កដា រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam បានអញ្ជើញចូលជួបសម្តែងការគួរសម នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Nak Yeon។ 
រដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាមលោក To Lam  អញ្ជើញបំពេញទស្សនកិច្ចការងារនៅកូរ៉េខាងត្បូង - ảnh 1ទិដ្ឋភាពនៃជំនួប (រូបថត: TTXVN) 

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Nak Yeon  បានរំពឹងទុកថា ក្នុងពេលខាងមុខ បណ្តាស្ថាប័នប្រតិបត្តិច្បាប់របស់កូរ៉េខាងត្បូងនិងក្រសួងនគរ បាល វៀតណាម នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មគ្រឿងញៀន ឧក្រិដ្ឋកម្មភេរវកម្មផងដែរ។ ទន្ទឹមជាមួយគ្នានោះ រួមសហការគ្នា ដើម្បីធានាសន្តិសុខ សុវត្ថិភាព សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋនៃប្រទេសនេះដែលកំពុងរស់នៅសិក្សានិងធ្វើការនៅក្នុងប្រទេសម្ខាងទៀត។ លើសពីនេះទៅទៀត  សម្របសម្រួលក្នុងការបង្កើនសមត្ថភាពសម្រាប់បុគ្គលិកនៃស្ថាប័នអនុវត្តច្បាប់របស់វៀតណាមផងដែរ។

ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក To Lam បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងសកម្មក្នុងការបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តជាមួយកូរ៉េខាងត្បូងនិងសង្ឃឹមថា កូរ៉េខាងត្បូងនឹងបន្តចែករំលែក បទពិសោធន៍និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យគ្រប់វិស័យ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាពនិងភាពរុងរឿងក្នុងតំបន់និងលើពិភពលោក។ 

មុននេះ នៅទីស្នាក់ការនៃស្ថាប័ននគរបាលជាតិកូរ៉េខាងត្បូង បានប្រព្រឹត្តទៅ ជំនួបពិភាក្សារវាងគណៈប្រតិភូក្រសួងនគរបាលវៀតណាម និងស្ថាប័នប៉ូលីសជាតិកូរ៉េខាងត្បូង។ នាថ្ងៃដដែល លោករដ្ឋមន្រ្តី  To Lam និងគណៈប្រតិភូបានអញ្ជើញទៅទស្សនាស្ថានទូតវៀតណាមប្រចាំនៅប្រទេសកូរ៉េខាងត្បូងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ