រដ្ឋមន្ត្រីការបរទេសជប៉ុននិងចិនពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី

រដ្ឋមន្ត្រីការបរទេសជប៉ុននិងចិនពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី - ảnh 1
រដ្ឋមន្ត្រីការបរទេសជប៉ុននិងចិនពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី

(VOV)_ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅចិន នាព្រឹកថ្ងៃទី៣០​មេសា 
នៅទីក្រុងប៉េកាំង រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានជួបសន្ទនា
ជាមួយសមភាគីម្ចាស់ផ្ទះ លោក Wáng Yì ។ ថ្លែងមតិនៅទីនេះ​ រដ្ឋមន្ត្រីការបរទេស
ចិន លោក Wáng Yì បានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនងចិន-ជប៉ុន ត្រូវផ្អែកទៅលើការ
គោរពប្រវត្តិសាស្ត្រ គោរពកិច្ចសន្យា និងកិច្ចសហប្រតិបត្តិការ ជំនួសអោយការប្រ
ឈមមុខគ្នា។ ប៉េកាំងត្រៀមខ្លួនជាស្រេច អភិវឌ្ឍន៍​ទំនាក់ទំនងមួយប្រកបដោយ
តម្លារភាព និងស្ថិរភាពជាមួយតូក្យូ។ លោកក៏​បានសម្ដែងគោលបំណងថា៖ដំណើរ
ទស្សនកិច្ចនៅចិនលើកនេះរបស់រដ្ឋមន្ត្រីការបរទេស​លោក Fumio Kishida នឹងរួមចំ
ណែកសំខាន់ ចំពោះទំនាក់​ទំនងចិន​និងជប៉ុន។ រីឯ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក
 Fumio Kishida បានសម្ដែង​នូវគោលបំណងថា៖ ប្រទេសទាំងពីរនឹងមានបន្ថែមបណ្ដា
ដំណើរទស្សនកិច្ច​នយោបាយជាន់ខ្ពស់ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ