រដ្ឋមន្ត្រីការបរទេសនៃប្រទេស Normandie ចំនួន ៤ អំពាវនាវឲ្យគោរពកិច្ចព្រមព្រៀងទីក្រុង Minsk


រដ្ឋមន្ត្រីការបរទេសនៃប្រទេស Normandie ចំនួន ៤ អំពាវនាវឲ្យគោរពកិច្ចព្រមព្រៀងទីក្រុង Minsk  - ảnh 1
រដ្ឋមន្ត្រីការបរទេសនៃប្រទេស Normandie ចំនួន ៤ អំពាវនាវឲ្យគោរពកិច្ចព្រមព្រៀងទីក្រុង Minsk (Image: VNA)


(VOVworld) – នាថ្ងៃទី ២៤ កុម្ភៈ រដ្ឋមន្ត្រីការបរទេសនៃប្រទេស Normandy រួមមាន៖ រុស្ស៊ីអាល្លឺម៉ង់បារាំងនិងអ៊ុយក្រែនបានជួបពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុង
Minsk ទី ២ ស្តីអំពីដំណោះស្រាយ ជំលោះនៅអ៊ុយក្រែននៅទីក្រុងប៉ារីស (បារាំង)។ ក្នុងជំនួបលើកនេះ រដ្ឋមន្ត្រីកាបរទេសប្រទេសម្ចាស់ផ្ទះ លោក  Laurent Fabius បាន
ឲ្យដឹងថា៖ សេចក្តីថ្លែងការណ៍រួមនៃសន្និសីទកំពូល Normandy ដែលអំពាវនាវឲ្យ
អនុវត្តយ៉ាងម៉ត់ចត់កិច្ចព្រមព្រៀងទីក្រុង Minsk ទី ២ ដោយការចាប់ផ្តើមបទឈប់
បាញ់ពីថ្ងៃទី ១៥ កុម្ភៈ និងការដកអាវុធធុនធ្ងន់ចេញទីតំបន់ជំលោះទាំងស្រុងចាប់
ពីថ្ងៃទី ១៧ កុម្ភៈ ដល់ថ្ងៃទី ៣ មិនា។ លោក Laurent Fabius បានលើកច្បាស់ថា៖ បណ្ដាប្រទេសក្នុងក្រុម Normandy អំពាវនាវឲ្យបង្កើនតួនាទីរបស់អង្គការសន្តិសុខ
និងកិច្ចសហប្រតិបត្តិការអឺរ៉ុប (OSCE) នៅអ៊ុយក្រែន ព្រមទាំង នឹងដំណើការ
កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសនានាក្នុងករណីចាំបាច់។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Frank Walter Stameiner បានសម្តែងក្តីសង្ឃឹម
ថា៖ ក្រុមជួបប្រាស្រ័យអន្តរជាតិទទួល បន្ទុកបញ្ហានៅអ៊ុយក្រែននឹងសម្រេចយ៉ាង
ឆាប់ៗមាត្រាទាក់ទិននានាក្នុងកិច្ចព្រមព្រៀងទីក្រុង Minsk ទី ២ ក្នុងនោះមាន
ការផ្តល់ជំនួយមនុស្សធម៌សំរាប់តំបន់ខាងកើតអ៊ុយក្រែនផងដែរ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី​ លោក Sergei Lavrov បានឲ្យដឹងថា៖ រុស្ស៊ីនឹងសហការ
ជាមួយបណ្ដាប្រទេសក្នុងក្រុម Normandy ជំរុញការ ផ្តើមគំនិតបើកទូលាយការផ្តល់
ជំនួយនិងបង្កើនប្រភពធនធានមនុស្សនិងឧបករណ៍សំរាប់បេសកម្ម OSCE ប្រចាំនៅ
អ៊ុយក្រែន ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ