រដ្ឋមន្ត្រីការបរទេសបណ្ដាប្រទេសអាស៊ានអំពាវនាវឲ្យភាគីនានាអត់ធ្មត់នៅសមុទ្រខាងកើត


រដ្ឋមន្ត្រីការបរទេសបណ្ដាប្រទេសអាស៊ានអំពាវនាវឲ្យភាគីនានាអត់ធ្មត់នៅសមុទ្រខាងកើត - ảnh 1
រដ្ឋមន្ត្រីការបរទេសបណ្ដាប្រទេសអាស៊ានអំពាវនាវឲ្យភាគីនានាអត់ធ្មត់នៅសមុទ្រខាងកើត (Image: VNA)

(VOVworld)- នាថ្ងៃទី ២០ វិច្ឆិកា នៅសន្និសីទសហគមន៍នយោបាយ-សន្តិសុខ
អាស៊ាន (APSC) លើកទី ១៣ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Kuala Lumpur
ម៉ាឡេស៊ី  បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានបានអំពាវនាវជាថ្មីម្តងទៀតភាគីនាន
 នាអត់ធ្មត់នៅសមុទ្រខាងកើត។ ថ្លែងមតិនៅសន្និសីទកាសែត រដ្ឋមន្ត្រីការ
បរទេសម៉ាឡេស៊ី លោក Datuk Seri Anifah Aman បានឲ្យដឹងថា៖ រដ្ឋមន្ត្រីការ
 បរទេសទាំងឡាយអះអាងជាថ្មីម្តងទៀតនូវសារៈសំខាន់នៃការរក្សាសន្តិភាព
ស្ថិរ ភាពនិងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត។ រដ្ឋមន្ត្រីគ្រប់រូបបាន
សម្តែង ការព្រួយបារម្មណ៍ដ៏ជ្រាលជ្រៅព្រមទាំងដាស់តឿនភាគីទាំងឡាយ
បង្កើនការអនុ វត្តដ៏ត្រឹមត្រូវនិងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពី
ការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ក៏ដូចជា ឆ្ពោះទៅ
ការកសាងក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើតយ៉ាងឆាប់ៗ។
ទាក់ទិកដល់ការប្រឆាំងភេរវកម្មរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានអំពាវនាវ
ឲ្យរក្សាការប្តេជ្ញាចិត្តនិងភាពប្រុងប្រយ័តក្នុងការប្រយុទ្ធប្រឆាំងនឹងលិទ្ធិភេរវកម្ម៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ