រដ្ឋមន្ត្រីការបរទេសអាមេរិកចាប់ផ្តើមដំណើរទស្សនកិច្ចប្រទេសមជ្ឈឹមបូព៌ា

រដ្ឋមន្ត្រីការបរទេសអាមេរិកចាប់ផ្តើមដំណើរទស្សនកិច្ចប្រទេសមជ្ឈឹមបូព៌ា - ảnh 1
រដ្ឋមន្ត្រីការបទេសអាមេរិកលោក John Kerry (រូបថតៈ AP)


(VOVworld)-នាថ្ងៃទី១សីហា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បាន អញ្ជើញមកដល់ក្រុងគែ របស់អេហ្ស៊ីប  ចាប់ផ្តើមដំណើរទស្សនកិច្ចតំបន់មជ្ឈឹម​បូព៌ា។
នៅក្រុងគែ លោក John Kerry បានមានជំនួបសន្ទនាជាមួយសមភាគី Sameh Shoukri និងចូលរួមការសន្ទនាយុទ្ធសាស្ត្ររវាងសម្ព័ន្ធមិត្តទាំងពីរ ក្នុង កាលៈទេសៈដែល
ទំនាក់ទំនងនៃប្រទេសទាំងពីរ កាន់តែតានតឹងឡើងៗ គិតតាំង ពីឆ្នាំ២០១១មក ខណៈដែលអេហ្ស៊ីបកើតមានឡើងបំរ៉ែបំរួលនយោបាយក្នុង ប្រទេស។ វេទិកាយុទ្ធ
សាស្ត្រអាមេរិក-អេហ្ស៊ីប ជាវេទិការពិភាគ្សាលើវិស័យជា ច្រើន ដូចជា នយោបាយ
សេដ្ឋកិច្ច សន្តិសុខ វប្បធម៌ សំដៅដាក់ចេញទិសដៅ ដោះស្រាយរាល់បញ្ហា
សំខាន់ៗសម្រាប់ប្រទេសនីមួយៗ ក៏ដូចជាជម្រុញនូវតម្លៃ គោលដៅនិងផលប្រ
យោជន៍រួមរបស់ប្រទេសទាំងពីរផងដែរ។ បន្ទាប់ពីអេហ្ស៊ីប រដ្ឋមន្ត្រីការបរទេស
អាមេរិក នឹងទៅកាន់ Qatar នាថ្ងៃទី៣សីហា ដើម្បីជួបជាមួយ រដ្ឋមន្ត្រីចំនួន៦រូប
នៃបណ្តាប្រទេសក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ(GCC)  សំដៅបន្ធូស្រាល
រាល់ការព្រួយបារម្ភរបស់ប្រទេសទាំងនេះ អំពីកិច្ចព្រម ព្រៀងនុយក្លេអ៊ែរដែល
ទើបនឹងបានចុះហត្ថលេខារវាងអ៊ីរ៉ង់និងក្រុម P5+1។​ តាម ផែនការ បន្ទាប់ពីមជ្ឈឹម
បូព៌ា លោកJohn Kerry នឹងបន្តទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ ចំនួន៣ រួមមាន
សឹង្ហបុរី ម៉ាឡេស៊ីនិងវៀតណាមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ