រដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅមជ្ឈឹមបូព៌ារ

(VOVWORLD) - នាថ្ងៃទី ១១ កុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានទៅកាន់រដ្ឋធានីគែរ ចាប់ផ្តើមដំណើរទស្សនកិច្ចននៅប្រទេស មជ្ឈឹមបូព៌ារចំនួន ៥ រួមមាន អេហ្ស៊ីប Jordan ទួរគី លីបង់និងកូវ៉ែត សំដៅពិភាក្សាអំពីវិបត្តិនៅស៊ីរីនិងដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ារ។ 
រដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅមជ្ឈឹមបូព៌ារ - ảnh 1 រដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅមជ្ឈឹមបូព៌ារ

(VOVworld) – នាថ្ងៃទី ១១ កុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានទៅកាន់រដ្ឋធានីគែរ ចាប់ផ្តើមដំណើរទស្សនកិច្ចននៅប្រទេស មជ្ឈឹមបូព៌ារចំនួន ៥ រួមមាន អេហ្ស៊ីប Jordan ទួរគី លីបង់និងកូវ៉ែត សំដៅពិភាក្សាអំពីវិបត្តិនៅស៊ីរីនិងដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ារ។ ក្នុងដំណើរ ទស្សនកិច្ចក្នុងរយៈពេល ២ ថ្ងៃនៅអេហ្ស៊ីប រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បានជួបសន្ទនាជាមួយប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក Fatah al-Sisi នាថ្ងៃទី ១២ កុម្ភៈ ដើម្បីពិភាក្សាអំពីដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ារ វិធានការបង្កើនទំនាក់ទំនងរវាងអាមេរិកនិងអេហ្ស៊ីបការខំប្រឹងប្រែងប្រឆាំងលទ្ធិភេរវកម្មក៏ដូចជាបញ្ហាក្នុងតំបន់និងអន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ ក្នុងដំណើរទស្សនកិច្ចនៅ Jordan អ្នកប្រមុខក្រសួងការបរទេសអាមេរិកនឹងជួបសម្តែងការគួរសមព្រះមហាក្សត្រ Abdullah II និងរដ្ឋមន្ត្រីការបរទេស លោក Aymen Al-Safadi ដើម្បីពិភាក្សាអំពីវិបត្តិនៅស៊ីរី។ លោក Tillerson នឹងសង្កត់ធ្ងន់ ទៅលើតួនាទីក៏ដូចជាប្រៀបខ្លាំងនៃទំនាក់ទំនងអាមេរិក - Jordan  រួមជាមួយមជ្ឈ ដ្ឋានមន្ត្រី Jordan សម្រេចអនុស្សារណៈយោគយល់គ្នាទៅវិញទៅមក (MoU) ថ្មី ស្តីអំពីការជួយឧបត្ថម្ភទ្វេភាគី វិបត្តិនៅស៊ីរីនិងការគាំទ្រ Jordan ចំពោះដំណើរ សន្តិភាពនៅមជ្ឈឹមបូព៌ារ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ