រដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់

រដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ (VNA)


(VOVworld) – នាថ្ងៃទី​ ១៥ កុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex
 Tillerson បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ក្នុងឋានៈជាអ្នក
ប្រមុខផ្នែកការទូតអាមេរិកដើម្បីចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេសក្រុម
បណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខលើពិភពលោក
(G-20) នៅទីក្រុង Bonn។ ដំណើរទស្សនកិច្ចនៅឯបរទេសដំបូងរបស់រដ្ឋមន្ត្រី
ការបរទេសអាមេរិក លោក Rex Tillerson ទទួលការយកចិត្តទុកដាក់ពិសេស
នៃសហគមន៍អន្តរជាតិក្នុងកាលៈទេសៈកាន់តែមានមនុស្សជាច្រើនរងចាំ
សារនៃ «ប្រទេសអាមេរិកជួរមុខ» របស់ប្រធានាធិបតីអាមេរិក លោក Donald
Trump កំណត់គោលនយោបាយកិច្ចការ​បរទេសអាមេរិកឡើងវិញយ៉ាងម៉េច។
 មជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់អាមេរិកបានឲ្យដឹងថា៖ តាមគំរោងក្នុងដំណើរទស្សន
កិច្ចក្នុងរយៈពេល ២ ថ្ងៃលើកនេះ រដ្ឋមន្ត្រីការបរទេសលោក Rex Tillerson នឹង
ផ្ទៀងស្តាប់មតិរបស់ប្រទេសនានាជាសមាជិក  G-20។ ប៉ុន្តែ សហគមន៍អន្តរជាតិ
នៅរងចាំសេចក្តី ប្រកាសនៃរដ្ឋមន្ត្រីការបរទេសអាមេរិកស្តីពីរាល់បញ្ហាពិភព
លោកដូចជា៖ ទង្វើបង្ករឿងហេតុរបស់កូរ៉េខាងជើងព័ត៌មានអំពីការដាក់ព
ង្រាយកាជ្រួចថ្មីរបស់រុស្ស៊ី ឬ សកម្មភាពរបស់ចិននៅ សមុទ្រខាងកើត ជាដើម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ