រដ្ឋមន្ត្រីការបរទេសអាមេរិកនិងអ៊ីរ៉ង់ជួបសន្ទនាដើម្បីជំរុញល្បឿនចរចារ

រដ្ឋមន្ត្រីការបរទេសអាមេរិកនិងអ៊ីរ៉ង់ជួបសន្ទនាដើម្បីជំរុញល្បឿនចរចារ - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិកនិងអ៊ីរ៉ង់ជួបសន្ទនាដើម្បីជំរុញល្បឿនចរចារ (AP)

        Vovworld-ក្នុងការបោះជំហានមួយដោយក្តីសង្ឃឹមទទួលបានកិច្ចព្រម​ព្រៀង
​ក្របខ័ណ្ឌមួយមុនកាលកំណត់ចុងក្រោយ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក John
Kerry នឹងជួបសន្ទនាជាមួយសមភាគីអ៊ីរ៉ង់នាចុងសប្ដាហ៍នេះដើម្បី​ខំប្រឹងប្រែងជំរុញ
ល្បឿនដំណើរការចរចារស្ដីពីកម្មវិធីនុយគ្លេអ៊ែរបស់ Tehran។ មន្ត្រីជាន់ខ្ពស់មួយរូប
នៃក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ជំនួបសន្ទនា​ពោលខាងលើនឹងប្រព្រឹត្ត
ទៅនៅខាងក្រៅសន្និសីទសន្តិសុខ Munich (អាល្លឺម៉ង់) នាថ្ងៃទី៧កុម្ភៈ។ ជំនួបសន្ទនា
ថ្នាក់រដ្ឋមន្ត្រីការបរទេសអាមេរិក-អ៊ីរ៉ង់លើកនេះ​ស្ថិតក្នុងការខំប្រឹងប្រែងរបស់អាមេរិក
និងមហាអំណាចនានាចង់ទទួលបានកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីកម្មវិធីនុយក្លេអ៊ែ
របស់អ៊ីរ៉ង់នាខែមិនាខាងមុខ មុនកាល​កំណត់ចុងក្រោយគឺថ្ងៃទី៣០មិថុនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ