រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអំពាវនាវឱ្យជនជាតិជ្វីហ្វនៅបរទេស វិលត្រឡប់មកប្រទេស​វិញដើម្បីតាំងទីលំនៅ

(VOVWORLD) - ថ្លែងនៅក្នុងពិធីដុតភ្លើងទៀននៃពិធីបុណ្យ Hanukkah របស់ជនជាតិជ្វីហ្វ នៅ Rishon-Lezion នាយប់ថ្ងៃទី ២១ ខែធ្នូ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Sa’ar បានព្រមានថា សហគមន៍ជនជាតិជ្វីហ្វទូទាំងពិភពលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់។ 

លោកបានអំពាវនាវដល់ជនជាតិជ្វីហ្វដែលរស់នៅក្នុងចក្រភពអង់គ្លេស បារាំង អូស្ត្រាលី កាណាដា និងបែលហ្ស៊ិក ឱ្យវិលត្រឡប់ទៅអ៊ីស្រាអែលវិញដើម្បីតាំងទីលំនៅ ចិញ្ចឹមកូន និងកសាងប្រទេសឡើងវិញ។

ការអំពាវនាវរបស់រដ្ឋមន្ត្រីការបរទេស Gideon Sa’ar កើតឡើងក្នុងបរិបទដេលមានរលកនៃការប្រឆាំងជនជាតិជ្វីហ្វ និងប្រជាជនអ៊ីស្រាអែលកាន់តែខ្លាំងឡើងនៅទូទាំងពិភពលោក ជាពិសេសបន្ទាប់ពីជម្លោះបានផ្ទុះឡើងនៅតំបន់ហ្គាហ្សា ក្នុងខែតុលា ឆ្នាំ២០២៣ ដែលបណ្តាលឲ្យជនប៉ាឡេស្ទីនរាប់ម៉ឺននាក់បានស្លាប់។ នៅថ្ងៃទី១៤ ខែធ្នូ ខ្មាន់កាំភ្លើងប្រឆាំងជនជាតិជ្វីហ្វចំនួនពីរនាក់បានបើកការបាញ់ប្រហារលើហ្វូងមនុស្សដែលកំពុងប្រារព្ធពិធីបុណ្យ Hanukkah នៅលើឆ្នេរសមុទ្រ Bondi ប្រទេសអូស្ត្រាលី ដោយបានសម្លាប់មនុស្ស ១៥នាក់។ រដ្ឋាភិបាលអ៊ីស្រាអែលបានថ្កោលទោសការវាយប្រហារនេះ និងបានជំរុញឱ្យរដ្ឋាភិបាលអូស្ត្រាលី និងប្រទេសដទៃទៀតដែលមានប្រជាជនអ៊ីស្រាអែលនិងជនជាតិជ្វីហ្វកំពុងរស់នៅ ឲ្យចាត់វិធានការចាំបាច់ និងមានប្រសិទ្ធភាព ដើម្បីទប់ទល់នឹងរលកនៃការប្រឆាំងជនជាតិជ្វីហ្វ និងការពារជនអ៊ីស្រាអែល៕


ប្រតិកម្មទៅវិញ

ផ្សេងៗ