រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទទួលជួបជាមួយលេខាធិការអចិន្ត្រៃយ៍ក្រសួងការពារជាតិថៃ

(VOVWORLD) -នារសៀលថ្ងៃទី៤កក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទទួល ជួបជាមួយនាយឧត្តម សេនីយ៍ លោក Chaichan Changmongkol លេខាធិការអចិន្ត្រៃយ៍ក្រសួងការពារ ជាតិថៃ ក្នុងឱកាសចូលរួមសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ថៃលើក ទី១នៅវៀតណាម។ 


នៅទីនេះ លោក Ngo Xuan Lich បានអះអាងថា កិច្ចសហប្រតិ បត្តិការលើវិស័យយោធា ការពារជាតិរវាងវៀតណាមនិងថៃមានការអភិវឌ្ឍន៍គួរឲ្យកត់ សម្គាល់លើគ្រប់វិស័យ រួមចំណែកបង្កើនទំនាក់ទំនង មិត្តភាពរវាងក្រសួងការពារ ជាតិនៃប្រទេសទាំងពីរ។ក្នុងថ្ងៃដដែល នាយឧត្តមសេនីយ៍ Chaichan Changmong kol បានអញ្ជើញជួបចរចារជាមួយឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ