រដ្ឋមន្ត្រីក្រសួងធនធានិងបរិស្ថានឆ្លើយការសួរដេញដោលរបស់គណៈកម្មាធិការអចិនត្រៃយ៍រដ្ឋសភា

រដ្ឋមន្ត្រីក្រសួងធនធានិងបរិស្ថានឆ្លើយការសួរដេញដោលរបស់គណៈកម្មាធិការអចិនត្រៃយ៍រដ្ឋសភា - ảnh 1
រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Nguyen Minh Quang

(VOV)_បញ្ហាស្នូលចំនួន២ក្នុងការសួរដេញដោល នាព្រឹកថ្ងៃទី ២៩កញ្ញា គឺការ
ដោះស្រាយបណ្ដឹង តវ៉ា​-បរិហាក្នុងវិស័យដីធ្លី និងការគ្រប់គ្រងធនធាន  ផលរ៉េដែល ផ្សាភ្ជាប់ជាមួយកិច្ចការពារបរិស្ថាន។

          តាមការវាយតំលៃរបស់រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម ​លោក
 Nguyen Minh Quang ថា៖ ក្នុងរយៈពេលកន្លងទៅ ស្ថាប័ននេះបាន​ធ្វើសេនាធិការ អោយរដ្ឋាភិបាល ចេញសេចក្តីសម្រេចចិត្ត បញ្ជាណែនាំ អនុវត្តច្បាប់ដីធ្លី និងច្បាប់
ផលរ៉ែ។ ប៉ុន្តែ ក្នុងពេលសួរដេញដោលនាព្រឹកថ្ងៃនេះដែរ ​សមាជិកសភាជាច្រើននាក់ បានចាត់ទុកថា៖ ការអនុវត្តច្បាប់នៅមានកំហិត ​យឺតយ៉ាវ។ ស្ដីពីការយឺតយ៉ាវក្នុងការ ចេញផ្សាយគំរោងតំលៃដីធ្លី លោក Nguyen Minh Quang បានអោយដឹងថា៖

          “ គំរោងតំលៃដីធ្លីរបស់រដ្ឋាភិបាល ដែលមិនបានចេញផ្សាយ ដោយសារ​
យើង​ខ្ញុំកំពុងរងចាំ រដ្ឋាភិបាលចេញផ្សាយសេចក្ដីសម្រេចចិត្ត ស្ដីពីតំលៃ ​ហើយទើប ចេញផ្សាយសេចក្ដីសម្រេចចិត្ត ស្ដីពីគំរោងតំលៃដីធ្លី។ ហើយពីខែ​មករា ឆ្នាំ ២០១៥  បណ្ដាតំបន់នឹងមានតារាងតំលៃដីធ្លីថ្មី។​”

          ស្ដីពីស្ថានភាពបណ្ដឹងតវ៉ា-បរិហាដែលទាក់ទិនដល់បញ្ហាដីធ្លីនៅកើនឡើងជាបន្តបន្ទាប់នោះ រដ្ឋមន្ត្រី Nguyen
 Minh Quang បានអោយដឹងថា៖

“តាមរយៈសម័យកាលខុសគ្នា ការផ្តួចផ្តើមគំនិតទាក់ទិនដល់ការប្រើប្រាស់ ប្រភពធនធានក៏មានការផ្លាស់ប្តូរ។ ច្បាប់ដីធ្លី២០១៣ឲ្យដឹងថា មានឯកសារ​ជា លាយល័កអក្សជាង៤០០ច្បាប់ ដែលបានផ្សព្វផ្សាយទាក់ទិនដល់សំណងរំដោះ​
ដីធ្លី”។ នាពេលរសៀល ទេសាភិបាលធនាគារជាតិលោក Nguyen Quang Binh នឹង ឆ្លើយសំនួនសួរដេញដោលរបស់គណៈកម្មាធិការអចិន្រ្តៃយ៍​រដ្ឋសភាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ