រដ្ឋមន្ត្រីនគរបាលវៀតណាម លោក To Lam អញ្ជើញចូលរួមកិច្ចប្រជុំសំរាប់ថ្នាក់ដឹកនាំទទួលបន្ទុកផ្នែកសន្តិសុខ

(VOVWORLD) -  នាថ្ងៃទី ២៥ ខែមេសា កិច្ចប្រជុំអន្តរជាតិប្រចាំឆ្នាំលើកទី ៩ សំរាប់ថ្នាក់ដឹកនាំ ទទួលបន្ទុកផ្នែកសន្តិសុខ បានបើកកិច្ចប្រជុំនៅក្នុងទីក្រុង Sochi (ប្រទេសរុស្ស៊ី) ។
រដ្ឋមន្ត្រីនគរបាលវៀតណាម លោក To Lam អញ្ជើញចូលរួមកិច្ចប្រជុំសំរាប់ថ្នាក់ដឹកនាំទទួលបន្ទុកផ្នែកសន្តិសុខ - ảnh 1រដ្ឋមន្ត្រីនគរបាលវៀតណាម លោក To Lam អញ្ជើញចូលរួមកិច្ចប្រជុំសំរាប់ថ្នាក់ដឹកនាំ ទទួលបន្ទុកផ្នែកសន្តិសុខ 

កិច្ចប្រជុំនេះ មានការចួលរួមពីតំណាងរាប់រយនាក់ ដែលមកពីប្រទេសចំនួន ១១៨ និង តំណាងអង្គការសហប្រជាជាតិផងដែរ។ គណៈប្រតិភូវៀតណាមដឹកនាំ ដោយ ឧត្តមសេនីយ៍ឯក លោក To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម។ ក្រោមប្រធានបទ "ទីកន្លែងនានាដែលមានភាពតានតឹងនៅលើពិភពលោក៖ ពីការជម្លោះដល់ធ្វើកិច្ចសន្ទនា" ដែលប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ (ពីថ្ងៃទី ២៤ ដល់ ថ្ងៃ ២៦ ខែ មេសា) កិច្ចប្រជុំបានផ្តោតសំខាន់លើបញ្ហាក្តៅគគុក ដែលទាក់ទិននឹងវិស័យសន្តិសុខក្នុងតំបន់និងអន្តរជាតិ ។ល។

ក្នុងកិច្ចប្រជុំនេះ  លោក To Lam បានថ្លែងបទអន្តារគមន៍មួយដែលមានប្រធានបទស្តីពី "ការផ្លាស់ប្តូរយុទ្ធសាស្ត្រ យុទ្ធវីធី របស់អង្គការភេរវកម្មអន្តរជាតិនានា" ដែលបាន សង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាភេរវកម្មជាបញ្ហាក្នុងរយៈពេលយូរ ដែលត្រូវការ កិច្ចសហការយ៉ាងសកម្ម ព្រមៗគ្នា និងមានការទទួលខុសត្រូវខ្ពស់ពីបណ្តាប្រទេស ទាំងមូលនៅពិភពលោក។ លោក To Lam  បានបញ្ចាក់ច្បាស់ពីទស្សនទាន របស់វៀតណាម ដែលពោលថា គប្បីមានដំណោះស្រាយរួម និងឯកភាពគ្នាដែលមាន លក្ខណៈអន្តរជាតិចំពោះបញ្ហាទាំងនេះដែរ។ ទន្ទឹមនឹងនេះ លោក To Lam  ក៏វាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំនេះ និងមានគោលបំណងបន្តសិក្សា និងចែករំលែកបទពិសោធន៍ជាមួយស្ថាប័នប្រតិបត្តិច្បាប់ និង អង្គការអន្តរជាតិនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ