រដ្ឋមន្រ្តីការបរទេស លោក Bui Thanh Son ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ Nanaia Mahuta

(VOVWORLD) - នៅក្នុងកិច្ចពិភាក្សានេះ រដ្ឋមន្ត្រីទាំងពីររូបបានសម្តែងនូវការពេញចិត្តដែលភាពជាដៃគូយុទ្ធសាស្ត្រត្រូវបានបង្កើតឡើងនៅខែកក្កដាឆ្នាំ ២០២០ រវាងប្រទេសទាំងពីរកាន់តែមានប្រសិទ្ធភាពនិងបើកទូលំទូលាយ។

រដ្ឋមន្រ្តីការបរទេស លោក Bui Thanh Son ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ Nanaia Mahuta - ảnh 1រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son (រូបថត៖ TTXVN)

នាថ្ងៃទី ៨ ខែតុលានៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់លោកស្រី Nanaia Mahuta ដើម្បីពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - មហាសមុទ្រប៉ាស៊ីហ្វិក (APEC) សម្របសម្រួលនិងរៀបចំសម្រាប់សប្តាហ៍កិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២១ (ថ្ងៃទី ៨-១២ ខែវិច្ឆិកាឆ្នាំ ២០២១) ក៏ដូចជាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

នៅក្នុងកិច្ចពិភាក្សានេះ រដ្ឋមន្ត្រីទាំងពីររូបបានសម្តែងនូវការពេញចិត្តដែលភាពជាដៃគូយុទ្ធសាស្ត្រត្រូវបានបង្កើតឡើងនៅខែកក្កដាឆ្នាំ ២០២០ រវាងប្រទេសទាំងពីរកាន់តែមានប្រសិទ្ធភាពនិងបើកទូលំទូលាយ។

រដ្ឋមន្ត្រី លោកស្រី Nanaia Mahuta បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងការឆ្លើយតបទៅនឹងជំងឺកូវីដ -១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងបានថ្លែងអំណរគុណចំពោះវៀតណាមដែលបានសម្របសម្រួលយ៉ាងសកម្មជាមួយនូវែលសេឡង់និងសមាជិក APEC លើកកម្ពស់អាទិភាពកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ APEC នូវែលសេឡង់  ២០២១។ រដ្ឋមន្ត្រីទាំងពីររូបក៏បានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនាពេលខាងមុខនៅក្នុងយន្តការកិច្ចសហប្រតិបត្តិការពហុភាគីដែលប្រទេសទាំងពីរជាសមាជិក ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ពង្រឹងការចែករំលែកព័ត៌មាននិងគោលនយោបាយនៅក្នុងតំបន់ដែលប្រទេសទាំងពីរមានប្រៀបខ្លាំង រួមចំណែកពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀត ណាមនិងនូវែលសេឡង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ