រដ្ឋមន្រ្តីក្រសួងការបរទេសបារាំងទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ាក់

រដ្ឋមន្រ្តីក្រសួងការបរទេសបារាំងទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ាក់ - ảnh 1
រដ្ឋមន្រ្តីក្រសួងការបរទេសបារាំងលោក Laurent Fabius (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១០ សីហា រដ្ឋមន្រ្តីក្រសួងការបរទេសបារាំងលោក​ Laurent
Fabius បានមានដំណើរទស្សនកិច្ចនៅរដ្ឋធានី បាដាដរបស់អ៊ីរ៉ាក់ ដើម្បីពិភាក្សាជាមួយ
បណ្ដាថ្នាក់ដឹកនាំនៃប្រទេសនេះ និងតំបន់ស្វ័យតជន Kurd នៅភាគខាងជើង អំពី
ដំណោះស្រាយទប់ទល់ទៅនឹងក្រុមជនបេះបោរ រដ្ឋឥស្លាម(IS)។ថ្លែងមតិក្នុងសន្និសីទ
កាសែតរួមជាមួយសមភាគីអ៊ីរ៉ាក់លោក Walid Moallem លោក​ Laurent Fabius បានអំពា
វនាវជាថ្មីម្ដងទៀតឲ្យមជ្ឈដ្ឋានអ្នកនយោបាយអ៊ីរ៉ាក់ សាមគ្គីបង្កើតរដ្ឋាភិបាលថ្មី បង្កើត
កម្លាំងពលំប្រឆាំងបណ្ដាក្រុមជ្រុលនិយម ដែលក្នុងនោះមាន IS។បន្តនោះ លោក
Laurent Fabius បានទៅកាន់ទីក្រុង Arbil មជ្ឈមណ្ឌលរបស់តំបន់ស្វ័យតជន Kurd ដើម្បី
ជួបចរចារជាមួយរមដឹកនាំជន Kurd លោក Masoud Barzani។លោក Barzani បានស្នើរឲ្យ
សហគមន៍អន្តរជាតិផ្គត់ផ្គង់អាវុធសំរាប់ជន Kurd សំដៅបង្កើនសមត្ថភាពប្រយុទ្ធ ប្រ
ឆាំងខ្មាន់កាំភ្លើង IS ដែលកំពុងកាន់កាប់ ១/៣ ទំហំដែនដីអ៊ីរ៉ាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ