រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកសង្កត់ធ្ងន់លើ“ បញ្ហាប្រឈម” ដើម្បី​នាំប្រទេស​កូរ៉េខាងជើងវិលត្រឡប់មកតុចរចាវិញ

(VOVWORLD) -លោក Mark Esper បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកកំពុងព្យាយាមបន្តការចរចារ ព្រោះថាបញ្ហាកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើងត្រូវដោះស្រាយតាមរយៈកិច្ចព្រមព្រៀងការទូតតែប៉ុណ្ណោះ។ 
រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកសង្កត់ធ្ងន់លើ“ បញ្ហាប្រឈម” ដើម្បី​នាំប្រទេស​កូរ៉េខាងជើងវិលត្រឡប់មកតុចរចាវិញ - ảnh 1  រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ១៣ ខែធ្នូ រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper បានចាត់ទុកថាអាមេរិក នឹងឆាប់សាកល្បង ក្នុងការនាំកូរ៉េខាងជើងវិលត្រឡប់មកតុចរចាវិញ ដើម្បីពិភាក្សាអំពី កម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ។

ថ្លែងទៅកាន់ក្រុមប្រឹក្សាទំនាក់ទំនងកិច្ចការបរទេសនៅទីក្រុងញូវយ៉កនោះ លោក Mark Esper បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកកំពុងព្យាយាមបន្តការចរចារ ព្រោះថាបញ្ហាកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើងត្រូវដោះស្រាយតាមរយៈកិច្ចព្រមព្រៀងការទូតតែប៉ុណ្ណោះ។ លោករដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកបានអះអាងថា សង្គ្រាមមួយ ដែលបានផ្ទះឡើងនៅលើឧបទ្វីបកូរ៉េនឹងក្លាយទៅជារឿងរ៉ាវគួរឱ្យភ័យខ្លាចបំផុត ហើយ គ្មាននរណាម្នាក់មានបំណងឲ្យកើតឡើងឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ