រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Nguyen Chi Dung ទៅបំពេញទស្សនកិច្ចនៅគុយបា

រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Nguyen Chi Dung ទៅបំពេញទស្សនកិច្ចនៅគុយបា - ảnh 1
រដ្ឋមន្ត្រីលោក Nguyen Chi Dung (ខាងស្ដាំ)និងអនុប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងផែនការគុយបាលោក Ricardo Cabrisas (រូបថត៖TTXVN)

(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក្រៅ
ប្រទេស និងវិនិយោគបរទេសគុយបាលោក Rodrigo Malmierca នោះ រដ្ឋមន្រ្តីក្រសួង
ផែន ការនិងវិនិយោគវៀតណាមលោក Nguyen Chi Dung បានទៅបំពេញដំណើរ
ទស្សនកិច្ចការងារនៅគុយបាចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ កញ្ញា។នៅទីនេះ ក្រៅពី
ជំនួបចរចារជាមួយរដ្ឋមន្រ្តីលោក Malmierca រដ្ឋមន្រ្តីលោក Nguyen Chi Dung នៅជួប
សន្ទនាជាមួយអនុប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងផែន
ការគុយបាលោក Ricardo Cabrisas និងរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក Manuel
 Marrero ទៀតផង។នៅបណ្ដាជំនួបនេះ ភាគីទាំងពីរបានឯកភាព ថា នឹងបន្តផ្លាស់
ប្ដូរបទពិសោធន៍ អំពីការកែលំអរយន្តការច្បាប់ រូបសណ្ឋាន អភិវឌ្ឍន៍សេដ្ឋកិច្ចការ
ទាក់ទាញនិងគ្រប់គ្រងទុនវិនិយោគផ្ទាល់ពីបរទេសនិង បទពិសោធន៍អភិវឌ្ឍន៍
ទេសចរណ៍ ព្រមទាំងរួមគ្នាពន្លឿនការវិនិយោគ ជួយ ឧបត្ថម្ភសហគមន៍សហ
គ្រាសនៃប្រទេសទាំងពីរក្នុងការវិនិយោគនិងធ្វើអាជីវកម្មលើវិស័យចំនួន១២ដែល
ប្រទេសទាំងពីរមានសក្ដានុភាពសហប្រតិបតិ្តការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ