រដ្ឋសភាបន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣៦

រដ្ឋសភាបន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣៦ - ảnh 1
សម័យប្រជុំ១របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាម

(VOVworld) - នាព្រឹកថ្ងៃទី១៦ មិនា គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាម បន្ត របៀបវារៈនៃសម័យប្រជុំលើកទី៣៦រួមមាន ការពិភាគ្សាអំពីកម្មវិធីកសាងច្បាប់ បទបញ្ញាត្តិសំរាប់អាណត្តិរដ្ឋសភានីតិកាលទី១៣ឆ្នាំ២០១៥ និងតាក់តែងកម្មវិធី
កសាងច្បាប់ បទបញ្ញាត្តិសំរាប់ឆ្នាំ២០១៦។តាមគំរោង ក្នុងកម្មវិធីកសាងច្បាប់ បទបញ្ញាត្តិសំរាប់ឆ្នាំ២០១៥ រដ្ឋសភានិងអនុម័តលើគំរោងច្បាប់ចំនួន២៨ និងផ្ដល់ មតិសំរាប់គំរោងច្បាប់ចំនួន២៦ទៀត។កម្មវិធីកសាងច្បាប់ បទបញ្ញាត្តិរបស់រដ្ឋសភា សំរាប់ឆ្នាំ២០១៦រួមមានគំរោងច្បាប់ចំនួន៣១ ពង្រាងបទបញ្ញាត្តិចំនួន២ និងពង្រាង សេចក្ដីសំរេចចិត្ត១របស់រដ្ឋសភា។
ក៏ក្នុងព្រឹកថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា បានផ្ដល់មតិអំពីការត្រៀម រៀបចំឲ្យមហាសន្និបាតលើកទី៩ រដ្ឋសភានីតិកាលទី១៣ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ