រដ្ឋសភាពិភាក្សាលើសេចក្តីព្រាងច្បាប់ប៉ូលីសសមុទ្រវៀតណាម

(VOVWORLD) -បន្តកម្មវិធីធ្វើការរបស់សម័យប្រជុំលើកទី៥ រដ្ឋសភាវៀតណាមនីតិកាលទី១៤នោះ នារសៀលថ្ងៃទី២២ឧសភា ក្រោមអធិបតីរបស់អនុប្រធានរដ្ឋសភា លោក Do Ba Ty រដ្ឋសភាបានផ្ទៀងស្តាប់របាយការណ៍ស្តីពីសេចក្តីព្រាងច្បាប់ប៉ូលីសសមុទ្រវៀតណាមនិងពិភាក្សាលើគម្រោងច្បាប់ការពារជាតិ (ធ្វើវិសោធនកម្ម)។
រដ្ឋសភាពិភាក្សាលើសេចក្តីព្រាងច្បាប់ប៉ូលីសសមុទ្រវៀតណាម - ảnh 1 រដ្ឋសភាពិភាក្សាលើសេចក្តីព្រាងច្បាប់ប៉ូលីសសមុទ្រវៀតណាម

ធ្វើការបកស្រាយអំពី របាយការត្រួតពិនិត្យសេចក្តីព្រាងច្បាប់ប៉ូលីសសមុទ្រវៀតណាម ប្រធានគណៈកម្មា ធិការការពារជាតិនិងសន្តិសុខរបស់រដ្ឋសភា លោក Vo Trong Viet បានឲ្យដឹងថា៖ “គណៈកម្មការការពារជាតិនិងសន្តិសុខបានចាត់ទុកថា ការកសាងច្បាប់ប៉ូលីសសមុទ្រ វៀត ណាមត្រូវជ្រួតជ្រាបនិងអនុវត្តជាក់ស្តែងនូវគោលដៅ គោលនយោបាយរបស់ បក្សអំពីយុទ្ធសាស្ត្រ អភិវឌ្ឍន៍សមុទ្រដល់ឆ្នាំ២០២០។ ជាពិសេសគឺកំណត់ទិសដៅ យុទ្ធសាស្ត្រការពារជាតិ សន្តិសុខនិងកិច្ចការបរទេសលើសមុទ្រ”។

នាពេលរសៀលថ្ងៃដដែល សមាជិក សមាជិកាបានធ្វើការពិភាក្សានៅសាលប្រជុំដោយ ផ្តោតលើខ្លឹមសារផ្សេងគ្នានៃគម្រោងច្បាប់ការពារជាតិ (ធ្វើវិសោធនកម្ម)ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ