រដ្ឋសភាវៀតណាមចាប់ផ្តើមពិភាក្សាអំពីសេដ្ឋកិច្ចសង្គម

រដ្ឋសភាវៀតណាមចាប់ផ្តើមពិភាក្សាអំពីសេដ្ឋកិច្ចសង្គម - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំ


(VOVworld)-អំពីសេដ្ឋកិច្ច បញ្ហាចំនួន៣ត្រូវបានសមាជិក សមាជិកាលើកឡើង
នោះគឺគោលដៅកំណើន ការរៀបចំឡើងវិញខឿនសេដ្ឋកិច្ចនិងលទ្ធផលអនុវត្តន៌
ផែនការ៥ឆ្នាំ (2011-2015)។

        ចំពោះគោលដៅកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៤ មតិមួយចំនួនចាត់ទុកថា
កំណើនប្រមាណ ៥,៥%និង៥,៨%គឺសមស្រប។ លោក Tran Hoang Ngan សមាជិកសភាទីក្រុងហូជីមិញលើកមតិថា៖ "ដើម្បីដោះស្រាយគណន័យកំណើន
នេះគឺត្រូវដោះស្រាយបានទុន។ ចំពោះវៀតណាមនេះជាបញ្ហាសំខាន់ជាក់ស្តែង
គឺទុនវិនិយោគសរុប។ ដើម្បី ដោះស្រាយបានគឺទុនវិនិយោគសរុបត្រូវស្រូបយក
៣០% GDP។ ប្រការនេះ ត្រូវប្រមូលបានពីសមាសភាពជាច្រើន ក្នុងនោះមាន
ទាំងមណ្ឌលអាជិវកម្ម ប្រជា ជននិងឯកជនគឺត្រូវប្រមូលផ្តុំបានចំនួន៥២០
ពាន់លានដុងស្រូបយក៤១%នាទុនសរុប"។

        ចំពោះបណ្តាបញ្ហាសង្គម បណ្តាតំណាងបានផ្តល់មតិអំពីការអនុវត្ត
ពិសោធន៌ការព្យាបាលជំងឺតាមសំណូមពរ ប្រឆំាងអំពើពុករលួយ​ តែងតាំង
កម្មាភិបាលបង្កើនការឃ្លាំមើលបទដ្ឋានដោះស្រាយការងារធ្វើផងដែរ៕

សមាជិការសភាមណ្ឌល Quang Ninh លោកស្រី Do Thi Hoang បានលើកមតិថា៖

“ក្នុងដំណើរនៃរដ្ឋាភិបាល ខ្ញុំឃើញថា៖ គោលដៅឆ្ពោះទៅឆ្នាំ ២០១៥ គឺ ៥០%
នៃ សេវ៉ាកម្មសុខាភិបាលអប់រំនិងសេវ៉ាកម្មផ្សេងៗទៀតត្រូវបានសង្គមភាវូប
នីយកម្ម។ ប៉ុន្តែ គោលដៅពោលខាងលើមិនទាន់ទទួលបានទេ ជាពិសេសក្នុង
តំបន់វាល ទំនាប។ បណ្ដាវិធានការមិនទាន់មានទេ ដោយហេតុនេះ អំរែកធ្ងន់
ប្រមូលទៅលើ ថវិការរដ្ឋ៕”


ប្រតិកម្មទៅវិញ

ផ្សេងៗ