រដ្ឋសភាវៀតណាមបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីកម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិឆ្នាំ២០២៤

(VOVWORLD) - ប្រតិភូបានពិភាក្សាលើគម្រោងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមលើមាត្រាមួយចំនួននៃច្បាប់នគរបាលប្រជាជន។
រដ្ឋសភាវៀតណាមបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីកម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិឆ្នាំ២០២៤ - ảnh 1សម័យប្រជុំលើកទី ៥ រដ្ឋសវៀតណាមភានីតិកាលទី ១៥។ រូបថត៖ quochoi.vn

នាព្រឹកថ្ងៃទី ២ មិថុនា នៅទីក្រុងហាណូយ បន្តកម្មវិធីការងារនៃសម័យប្រជុំលើកទី ៥ រដ្ឋសវៀតណាមភានីតិកាលទី ១៥  រដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីកម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិឆ្នាំ ២០២៤ កែសម្រួលកម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិឆ្នាំ ២០២៣។ ប្រតិភូបានពិភាក្សាលើគម្រោងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមលើមាត្រាមួយចំនួននៃច្បាប់នគរបាលប្រជាជន។ នាពេលរសៀល រដ្ឋសភាពិភាក្សាលើគម្រោងច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ចេញ -ចូលឆ្លងដែនរបស់ពលរដ្ឋវៀតណាម និងច្បាប់ចេញ - ចូលឆ្លងដែន ឆ្លងកាត់ និងស្នាក់នៅរបស់ជនបរទេសនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ