រដ្ឋសភាវៀតណាមពិភាគ្សាអំពីគំរោងច្បាប់បណ្ដឹងរដ្ឋប្បវេណី(ធ្វើវិសោធនកម្ម)

(VOVworld) - រដ្ឋសភាវៀតណាមនាថ្ងៃទី១៥ មិថុនា បានលៃទុកពេលវេលាពេញ១
ថ្ងៃដើម្បីពិភាគ្សាអំពីគំរោងច្បាប់បណ្ដឹងរដ្ឋប្បវេណី(ធ្វើវិសោធនកម្ម)។បណ្ដាសមា
ជិកសមាជិការសភាបានថ្លែងថា សេចក្ដីព្រាងច្បាប់បណ្ដឹងរដ្ឋប្បវេណីបានធ្វើជាក់
ស្ដែងបនីយកម្មនូវមាត្រាជាច្រើននៃរដ្ឋធម្មនុញ្ញ និងច្បាប់ចាត់តាំងតុលាការប្រជា
ជន ដោយធានាលក្ខណៈឯកភាពជាមួយឯកសារកំណត់ច្បាប់ផ្សេងៗទៀតផង។
លោក Nguyen Minh Lam សមាជិកសភាមណ្ឌល Long An បានផ្ដល់មតិថា៖
រដ្ឋសភាវៀតណាមពិភាគ្សាអំពីគំរោងច្បាប់បណ្ដឹងរដ្ឋប្បវេណី(ធ្វើវិសោធនកម្ម) - ảnh 1
សម័យប្រជុំលើកទី៩របស់រដ្ឋសភា (រូបថត៖VNA)

“ខ្ញុំគិតថា គួររក្សាទុកដដែលដូចសេចក្ដីកំណត់នៃក្រមច្បាប់បណ្ដឹងរដ្ឋប្បវេណី(ធ្វើ
វិសោធនកម្ម)ឆ្នាំ២០១១ស្ដីពីកិច្ចការត្រួតពិនិត្យប្រតិបតិ្តតាមច្បាប់ក្នុងដំណើរការ
បណ្ដឹងរដ្ឋប្បវេណីដោយសារវត្តមានរបស់តំណាងអយ្យរការនៅអង្គជំនុំជំរះឬអង្គ
ប្រជុំរដ្ឋប្បវេណីគឺសំដៅធានាឲ្យសកម្មភាពអយ្យការត្រូវបានអនុវត្តយ៉ាងពេញ
លេញ។សេចក្ដីព្រាងច្បាប់បណ្ដឹងរដ្ឋប្បវេណីធ្វើវិសោធនកម្មលើកនេះកំណត់
អំពីកាតព្វ កិច្ចបញ្ជាក់បង្ហាញរបស់សាម៉ីជន។ក្នុងស្ថានភាពជាក់ស្ដែង ការដោះ
ស្រាយរឿងរដ្ឋប្បវេណីនានា មានករណីជាច្រើនដែលសាម៉ីជនមិនសហការជា មួយតុលាការដោយចេតនា ដូច្នេះធ្វើឲ្យការលំបាកលំបិនក្នុងកិច្ច ការប្រមូលផ្ដុំ
ភស្តុតាង។ខ្ញុំស្នើរគប្បីបំពេញបន្ថែមមាត្រាស្ដីពី ករណីដែលសាម៉ីជនមិនសហការ នឹងត្រូវទទួលបានផលវិបាក អវិជ្ជមានតាមសាលក្រមរបស់តុលាការ”។

បណ្ដាសមាជិកសមាជិការសភាក៏បានសង្កត់ធ្ងន់ថា សេចក្ដីព្រាងច្បាប់បណ្ដឹងរដ្ឋ ប្បវេណី(ធ្វើវិសោធនកម្ម)ត្រូវកែសម្រួលតាមទិសគោរពគុណភាពជជែកគ្នានៅ
អង្គជំនុំជំរះ ហើយចាត់ទុកនេះជាផ្នែកលោតផ្លោះនៃសកម្មភាពជំនុំជំរះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ