រដ្ឋសភាវៀតណាមអនុម័តលើច្បាប់សុវត្ថិភាពព័ត៌មានបណ្ដាញអិនធឺណែត

រដ្ឋសភាវៀតណាមអនុម័តលើច្បាប់សុវត្ថិភាពព័ត៌មានបណ្ដាញអិនធឺណែត - ảnh 1
រដ្ឋសភាវៀតណាមអនុម័តលើច្បាប់សុវត្ថិភាពព័ត៌មានបណ្ដាញអិនធឺណែត



        Vovworld-បន្តសម័យប្រជុំលើកទី១០រដ្ឋសភាវៀតណាមនីតិកាលទី១៣ នាព្រឹក​ថ្ងៃទី១៩វិច្ឆិកាបណ្ដាសមាជិកសភាបានស្ដាប់របាយការណ៍ពិនិត្យអំពី​សេចក្តី​ព្រាងច្បាប់ឱសថ(វិសោធនកម្ម)។ សេចក្តីព្រាងច្បាប់ឱសថ(វិសោធនកម្ម)​បំពេញបន្ថែមជំពូក​ចំនួន​៤៖ គោលនយោបាយរបស់រដ្ឋអំពីឱសថនិងអភិវឌ្ឍន៍​ឧស្សាហកម្មឱសថ និងធ្វើអាជីវកម្ម​ឱសថជាដើម។ តាមរបាយការណ៍របស់រដ្ឋាភិបាលថា ចំណុច​ថ្មីសារវន្តត្រូវបានធ្វើ​វិសោធនកម្ម​បើប្រៀបនឹងច្បាប់នាបច្ចុប្បន្នគឺការ​គ្រប់គ្រង​រដ្ឋអំពីតំលៃឱសថ។

        ក៏នាព្រឹកថ្ងៃដដែល ដោយសម្លេងគាំទ្រភាគច្រើន រដ្ឋសភាបានអនុម័តលើ​ច្បាប់​​សុវត្ថិភាពព័ត៌មានបណ្ដាញអិនធឺណែតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ